IMF ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កភាពអាប់អួដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន

2026/03/31 07:07:59 pm        113

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញការព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទ (៣០ មីនា) ថា សង្គ្រាមដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសជួរមុខនានា ហើយកំពុងធ្វើឱ្យចក្ខុវិស័យនៃសេដ្ឋកិច្ចជាច្រើន ដែលទើបតែចាប់ផ្តើមងើបឡើងវិញពីវិបត្តិមុនៗ មានភាពស្រអាប់ទៅវិញ។

នៅក្នុងអត្ថបទប្លុក ដែលចេញផ្សាយដោយក្រុមសេដ្ឋវិទូជាន់ខ្ពស់ IMF ស្ថាប័នផ្តល់កម្ចីសកលមួយនេះបានលើកឡើងថា សង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ កំពុងបង្កឱ្យមានផលប៉ះពាល់ជាសកល ប៉ុន្តែក្នុងកម្រិតខុសៗគ្នាទៅតាមតំបន់ ហើយកំពុងនាំឱ្យស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែង។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការបិទច្រកសមុទ្រហ័រមូសដោយអ៊ីរ៉ង់ និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បានបង្កការរំខានដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដល់ទីផ្សារប្រេងសកល ដោយសារតែជាធម្មតាលំហូរចន្លោះ ២៥% ទៅ ៣០% នៃប្រេងសកល និងអត្រា ២០% នៃឧស្ម័នធម្មជាតិរាវ ត្រូវបានដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតមួយនេះ។

IMF បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្គ្រាមនឹងអាស្រ័យទៅលើរយៈពេលដែលជម្លោះនឹងអូសបន្លាយ ហើយតើជម្លោះនឹងរីករាលដាលដល់កម្រិតណា និងទំហំនៃការខូចខាតប៉ុនណាដែលភាពតានតឹងនេះបង្កឡើងលើហេដ្ឋារចនាសម្ព័ន្ធ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយបានជំរុញឱ្យបណ្តាប្រទេសនានាធ្វើការពិចារណាឱ្យបានហ្មត់ចត់លើរាល់វិធានការទាំងឡាយក្នុងការគ្រប់គ្រងវិបត្តិនេះ។

សេចក្តីថ្លែងការណ៍របស់ IMF បានធ្វើឡើងស្របពេលដែលប្រមុខហិរញ្ញវត្ថុមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ G7 បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់ «វិធានការចាំបាច់ទាំងអស់» ដើម្បីការពារស្ថិរភាពទីផ្សារថាមពល និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយពីភាពប្រែប្រួលនាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm