ក្រសួងការងារត្រៀម​លក្ខណៈគ្រ​ប់​គ្រាន់ ដើម្បីជួយពលករខ្មែរនៅថៃ ក្នុងករណី​មាន​ការ​បញ្ជូន​មក​កម្ពុជា​វិញ ​"មានទាំងការងារ និង​អត្ថ​ប្រ​យោជន៍ផ្សេងៗ"

2026/03/31 07:56:03 pm        269

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​​វិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ត្រៀម​លក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់ប​ងប្អូន​ពលករ​ខ្មែរ​​ដែ​លផុត​​សុពល​ភាព​បណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាស​ការងារនៅ​កម្ពុជា​មានរាប់​ម៉ឺន​កន្លែង​ ​សម្រាប់ត្រៀមផ្ដល់​ជូនបងប្អូន​ពលករ​ខ្មែរដែលត្រឡប់មកស្រុកវិញ។

លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ ​និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួន​ជានិច្ចក្នុង​ការរង់​ចាំទទួល​ស្វាគមន៍​បង​ប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែល​ឱកាស​ការងារ​រាប់ម៉ឺនកន្លែង កំពុងរង់​ចាំបងប្អូន​ពលករ​មកពី​ប្រទេសថៃ។

លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែល​កំពុងធ្វើ​ការងារនៅក្នុងប្រទេសកម្ពុជា មាន​ឱកាស​ទទួលបាន​ប្រាក់​ខែ​ខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែម​ទាំង​មាន​សេវា​ថែ​ទាំ​សុខ​ភាព​ តាមរយៈ​បេឡា​ជាតិសន្ដិ​សុខស​ង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និង​មាន​ប្រាក់​សោធន ខណៈដែលនៅប្រទេសថៃ មិនមាន​សេ​វាទាំងអស់នេះ​សម្រាប់​ជួយ​គាំ​ពារ​ដល់​ពលករ​ខ្មែរ​ដែលមិន​មាន​ឯកសារគ្រប់គ្រាន់នោះទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពបងប្អូន​ពលករយើងដែលផុតសុពលភាពត្រឹមថ្ងៃនេះ ហើយខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជា​មាន​ការងារ​រាប់​ម៉ឺន​កន្លែងដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណី​ដែល​ពួក​គាត់​ចង់​រក​ការ​ងារ​នៅក្នុងស្រុក។ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយ​អាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ»។

ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បាន​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​វិល​ត្រឡប់​មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បី​ចៀស​វាង​ការ​ប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មាន​ឯកសារ​ស្រប​ច្បាប់ក៏ដោយ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតពលករខ្មែរដែលបានវិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង​ ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣​ម៉ឺ​ននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២​ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm