ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ស្ថានទូតអាមេរិកបានបន្តប្រតិបត្តិការឡើងវិញជាផ្លូវការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការផ្អាករយៈពេលប្រាំពីរឆ្នាំ។ ស្ថានទូតនៅទីក្រុងការ៉ាកាស បានឈប់ដំណើរការចាប់តាំងពីឆ្នាំ ២០១៩ នៅពេលដែលប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។

លោក Maduro ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កាលពីខែមករា។ លោកស្រី Delcy Rodriguez ជាអតីតសម្ព័ន្ធមិត្តរបស់លោក Maduro បានឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេស។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិងកំពុងស្វេងរកការបង្កើតទំនាក់ទំនងជាមួយរដ្ឋបាលលោកស្រី Rodriguez ដោយផ្តោតលើការអភិវឌ្ឍប្រេង និងធនធានផ្សេងៗទៀត។

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា ការបន្តប្រតិបត្តិការស្ថានទូតឡើងវិញ «នឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា សង្គមស៊ីវិល និងវិស័យឯកជន»។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ក៏បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់សហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតវត្តមានការទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសនោះ។