ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹកស្អែកនេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ( VideoConference)។
កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២-សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
៣-បញ្ហាផ្សេងៗ