ប្រភព៖ សម្ព័ន្ធមិត្តឈូងសមុទ្រទទូចឱ្យលោក Trump បន្តវាយប្រហាររហូតដល់អ៊ីរ៉ង់ បរាជ័យទាំងស្រុង

2026/03/31 10:10:11 pm        238

យោងតាមមន្ត្រីអាមេរិក មន្រ្តីតំបន់ឈូងសមុទ្រ និងមន្រ្តីអ៊ីស្រាអែល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បណ្តាសម្ព័ន្ធមិត្តតំបន់ឈូងសមុទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម កំពុងជំរុញឱ្យលោកប្រធានាធិបតី Donald Trump បន្តយុទ្ធនាការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយលើកហេតុផលថា ទីក្រុងតេអេរ៉ង់នៅមិនទាន់ចុះខ្សោយគ្រប់គ្រាន់នៅឡើយទេ ក្រោយយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលជាង ១ខែមកនេះ។

នៅដើមសង្គ្រាម សម្ព័ន្ធមិត្តទាំងនោះរអ៊ូរទាំជាលក្ខណៈឯកជនថា ពួកគេមិនទទួលបានដំណឹងជាមុនឱ្យបានត្រឹមត្រូវអំពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ហើយត្អូញត្អែរថា អាមេរិកបានព្រងើយកន្តើយចំពោះការព្រមានរបស់ពួកគេថា សង្គ្រាមនឹងមានផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល។ ប៉ុន្តែពេលនេះ សម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួន កំពុងលើកហេតុផលប្រាប់សេតវិមានថា ពេលវេលានេះគឺជាឱកាសដ៏ប្រវត្តិសាស្ត្រក្នុងការកម្ទេចរបបដឹកនាំបែបសាសនារបស់អ៊ីរ៉ង់ឱ្យអស់ជាស្ថាពរ។

ប្រភពទាំងនោះបានឱ្យដឹងទៀតថា មន្ត្រីមកពីអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កូវ៉ែត និងបារ៉ែន បានបញ្ជាក់ក្នុងកិច្ចសន្ទនាជាលក្ខណៈឯកជនថា ពួកគេមិនចង់ឱ្យប្រតិបត្តិការយោធានេះបញ្ចប់ឡើយ រហូតទាល់តែមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់ ឬមានការផ្លាស់ប្តូរឥរិយាបថរបស់អ៊ីរ៉ង់យ៉ាងខ្លាំងក្លាបំផុត ពោលគឺការបរាជ័យទាំងស្រុង។

ការជំរុញពីបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រនេះ កើតឡើងក្នុងពេលដែលលោក Trump កំពុងស្ទាក់ស្ទើររវាងការអះអាងថា ថ្នាក់ដឹកនាំអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយជម្លោះ និងការគំរាមកំហែងថានឹងពង្រីកសង្គ្រាមបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបានក្នុងពេលឆាប់ៗ។ សង្គ្រាមនេះបានសម្លាប់មនុស្សអស់ជាង ៣.០០០ នាក់ហើយនៅទូទាំងមជ្ឈិមបូព៌ា និងកំពុងអង្រួនសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm