អ្នកសម្របសម្រួលUN ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល

2026/03/31 11:04:39 pm        200

អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់ លោកស្រី Jeanine Hennis-Plasschaert កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដោយព្រមានថា ជម្លោះដ៏អូសបន្លាយ អាចបណ្តាលឲ្យខូចខាតដែលមិនអាចត្រឡប់វិញបានចំពោះស្ថិរភាព និងវិបុលភាពរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Hennis-Plasschaert បាននិយាយថា កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួនបីនាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយគ្រូពេទ្យលីបង់ចំនួន ៩នាក់ បានស្លាប់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ កាលពីចុងសប្តាហ៍។

លោកស្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអរិភាពកាន់តែខ្លាំងឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានកើនឡើងដល់ ១.២៤៧នាក់ រួមទាំងបុគ្គលិកសុខាភិបាល អ្នកសារព័ត៌មាន ជនស៊ីវិល និងទាហានលីបង់ដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា។

មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសលីបង់បានក្លាយជា «ស្រមោលនៃអ្វីដែលខ្លួនធ្លាប់មានពីមុន» ដោយផ្នែកខ្លះនៃប្រទេសនេះ ត្រូវបានក្លាយទៅជាគំនរបាក់បែក និងទីក្រុងខ្មោច ហើយចំនួនអ្នកផ្លាស់ទីលំនៅលើសពី ១,២ លាននាក់។

លោកស្រី បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ វិធានការកសាងទំនុកចិត្តជាមូលដ្ឋាន កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយប្រទេសលីបង់ ដើម្បីគ្រប់គ្រងការសម្រេចចិត្តសង្គ្រាម និងសន្តិភាពរបស់ខ្លួន និងការចាប់ផ្តើមកិច្ចចរចារវាងប្រទេសលីបង់ និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm