អ៊ីរ៉ង់មិនចុះញ៉ម ខណៈលោក Trump គំរាមបំផ្លាញកោះនាំចេញប្រេង

2026/03/31 11:16:07 pm        210

អ៊ីរ៉ង់បានបាញ់មីស៊ីលថ្មីនៅព្រឹកព្រលឹមថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលប្រទេសនេះបានប្ដេជ្ញាមិនព្រមចុះញ៉ម ចំពោះលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានគំរាមកំហែងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់ប្រទេស នៅកោះ Kharg រួមជាមួយរោងចក្រថាមពល និងរោងចក្រចម្រាញ់ទឹកប្រៃ ប្រសិនបើទីក្រុងតេអេរ៉ង់មិនទទួលយកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមទេនោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាដៃគូរបស់លោក Trump ក្នុងការវាយប្រហារអ៊ីរ៉ង់ បាននិយាយថា គោលដៅយោធាជាងពាក់កណ្តាលរបស់លោក សម្រេចបានហើយ ប៉ុន្តែមេដឹកនាំទាំង២ បានបដិសេធមិនកំណត់ពេលវេលា នៅក្នុងប្រតិបត្តិការដែលបានបញ្ឆេះឲ្យមានភ្លើងសង្គ្រាម ក្នុងតំបន់ និងបានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់។

នៅទីក្រុង Dubai របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម មនុស្ស ៤នាក់ បានរងរបួសនៅព្រឹកព្រលឹមថ្ងៃនេះ ដោយសារបំណែកមីស៊ីលដែលត្រូវបានស្ទាក់ចាប់ ហើយនាវាដឹកប្រេង ១គ្រឿង នៅកំពង់ផែរបស់គុយវ៉ែត បានកើតមានអគ្គិភ័យ។ នេះបើយោងតាមអាជ្ញាធរនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានកេរ្តិ៍ឈ្មោះដោយសារស្ថិរភាព និងដែលត្រូវបានរង្គោះរង្គើដោយសង្គ្រាមជាង ១ខែ។

ដោយបដិសេធមិនព្រមចុះចាញ់ គណៈកម្មាធិការសភាអ៊ីរ៉ង់ បានបោះឆ្នោតយកថ្លៃឈ្នួល លើនាវា នៅក្នុងច្រកសមុទ្រ Hormuz ជាផ្លូវដែលប្រេង ១ភាគ៥នៃពិភពលោកឆ្លងកាត់ និងហាមឃាត់ទាំងស្រុងនូវនាវាពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ច្រកសមុទ្រនេះបានបើកមុនសង្គ្រាម ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថ្មីៗនេះ បានលើកឡើងអំពីការបង្កើត «សម្ព័ន្ធភាព» ដើម្បីប្រឆាំងនឹងផែនការយកថ្លៃឈ្នួលរបស់អ៊ីរ៉ង់។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងជជែកជាមួយ «របបសមហេតុផលជាងមួយ» នៅទីក្រុងតេអេរ៉ង់ ដែលបានបដិសេធមិនមានការចរចាណាមួយ ហើយបានចោទប្រកាន់លោកថា និយាយកុហកអំពីការចរចា ដើម្បីជាការបិទបាំង ខណៈពេលដែលកំពុងរៀបចំការឈ្លានពានផ្លូវគោក។ លោក Trump បានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានសម្រេច រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ កងកម្លាំងអាមេរិក នឹងបំផ្លាញ «រោងចក្រផលិតអគ្គិសនីទាំងអស់របស់ពួកគេ អណ្តូងប្រេង និងកោះ Kharg (និងប្រហែលជារោងចក្រចម្រាញ់ទឹកប្រៃទាំងអស់!)»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm