កីឡាករ កីឡាការិនីជិត២០០នាក់ចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ២០២៦

2026/03/31 04:22:06 pm        70

នៅចុងសប្ដាហ៍កន្លងទៅនេះ កីឡាករ កីឡាការិនី ១៨៥នាក់ បាន​ចូល​រួម​ប្រកួត​ប្រជែង​លើ​១១​វិញ្ញាសា​នៃ​ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ ហើយ​ព្រម​ទាំង​បាន​បង្ហាញ​ពី​គុណភាពបច្ចេកទេសប្រកួតប្រជែងដ៏ខ្លាំងក្លាជាងមុនទៀតផង។

លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ លើក​ឡើង​ថា នេះជាថ្ងៃប្រកួតដ៏ធំប្រចាំឆ្នាំនេះ ដែលមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ​ចូល​រួម​សរុប​ ១៨៥នាក់ ក្នុងនោះមានកីឡាករមកពី៩ប្រទេស ដោយបែងចែក​ជា​១១​វិញ្ញាសា​តាម​កម្រិត​អាយុ និងClass នីមួយៗ។

លោកបន្តថា ថ្វីដ្បិតតែឆ្នាំនេះមានការឧបត្ថម្ភតិចតួចក៏ពិតមែន ប៉ុន្តែគុណភាពនៃការរៀបចំ ការ​គាំទ្រ​របស់​កីឡាករ កីឡាការិនី និងមហាជនគឺពិតជាអស្ចារ្យ ដោយសារ​តែ​ការ​ចូល​រួម​ប្រកួត​ច្រើន​រហូត​ដល់​ជិត ២០០នាក់។ Class C1 កំពុងបោះជំហានរីក​ដុះដាល​ផ្នែក​បច្ចេក​ទេសគួ​រ​ឱ្យ​កត់​សម្គាល់​ បើទោះបីជានេះជាកម្រិតClass ដំបូងក៏ពិតមែន តែការចូលរួម​ក្នុង​វិញ្ញាសា​នេះ​មាន​កីឡាករ​ចូល​រួមរហូតដល់ ៤០នាក់ ខណៈអ្នករៀបចំ​កំពុង​ជំរុ​ញ​លើ​កម្រិត​ធនធាន​ថ្នាល​នេះ​ឱ្យ​មាន​សន្ទុះ​គុណភាពកាន់តែល្អ។

ជាមួយគ្នានេះ កីឡាករបរទេសមកពីអង់គ្លេស និងកីឡាករជ័យលាភីតាម Class នីមួយ​ៗ​បាន​បង្ហាញ​ក្តី​រីករាយ ក្នុងការចូលរួមប្រកួតប្រជែងដ៏ស្វិតស្វាយ ដែលសុទ្ធ​សឹង​តែ​មាន​ការ​ចូល​រួម​ពី​កីឡាករ​លំដាប់​ខ្លាំងៗតែម្តង៕

អត្ថបទដែលទាក់ទង

កីឡាករ កីឡាការិនីជិត២០០នាក់ចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ២០២៦
2026/03/31 04:22:06 pm        1
អូឡាំពិកអន្តរជាតិ (IOC) ចេញគោលនយោបាយថ្មីហាមអត្តពលិកដូរភេទប្រកួតលើវិញ្ញាសាស្ត្រី
2026/03/31 03:38:15 pm        1
Marco Bezzecchi ឈ្នះការប្រណាំង MotoGP នៅអាមេរិក និងជាជ័យជំនះទាំងបីទីលានរដូវកាលថ្មី
2026/03/30 02:51:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU៖ ការសម្រេចរបស់អ៊ីស្រាអែល ក្នុងការអនុម័តច្បាប់ប្រហារជីវិត ចំពោះជនជាតិប៉ាឡេស្ទីន គឺ «គួរឲ្យបារម្ភណាស់»

2026/03/31 07:28:39 pm
​រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបង្កើតតំបន់ទ្រនាប់នៅភាគខាងត្បូងលីបង់រហូតដល់ទន្លេ Litani
2026/03/31 07:28:10 pm
​ប្រភព៖ អ៊ីតាលីបដិសេធមិនឲ្យយន្តហោះអាមេរិកប្រើមូលដ្ឋាន Sicily សម្រាប់ប្រតិបត្តិការមជ្ឈិមបូព៌ា
2026/03/31 07:27:29 pm
​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសជាង ១ពាន់នាក់
2026/03/31 07:12:22 pm
​តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ
2026/03/31 07:09:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/31 02:12:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am