លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការពិភពលោកថា អ៊ីរ៉ង់ចាត់ទុកអ៊ុយក្រែនជាភាគីមួយចូលរួមជាមួយការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយសារតែការបញ្ជូនអ្នកជំនាញវាយបកដោយយានដ្រូនរបស់អ៊ុយក្រែនទៅកាន់ប្រទេសអារ៉ាប់។

ទីភ្នាក់ងារ IRNA បានដកស្រង់បំណែកនៃលិខិតមួយថា៖«ការទទួលស្គាល់នៃការបញ្ជូនអ្នកឯកទេសរាប់រយនាក់ទៅកាន់តំបន់នេះ អាចត្រូវបានគេមើលឃើញថា ជាការផ្តល់ការគាំទ្រផ្នែកសម្ភារៈ និងប្រតិបត្តិការសម្រាប់ការឈ្លានពានផ្នែកយោធាខុសច្បាប់ដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល»។ លោក Iravani បានកត់សម្គាល់ថា ដោយសារវិធានការនេះ មានចេតនាយ៉ាងច្បាស់លាស់ គឺបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការសម្របសម្រួលការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងរដ្ឋអធិបតេយ្យ» និងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។
នៅថ្ងៃទី ២០ ខែមីនា លោក វ្ល៉ូឌីមៀ ហ្សេឡិនស្គី បានថ្លែងថា អ្នកជំនាញវាយបកដោយដ្រូនអ៊ុយក្រែនចំនួន ២២៨នាក់ ត្រូវបានបញ្ជូនទៅប្រទេសកាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ហើយការងារ ដើម្បីផ្តល់ការគាំទ្រយានដ្រូនដល់ប្រទេសគូវ៉ែត និងហ្ស៊កដានី ក៏កំពុងត្រូវបានចរចាផងដែរ៕
