លោក Rubio៖ អាមេរិកអាចនឹងពិនិត្យគុណសម្បត្តិរបស់ណាតូឡើងវិញ ក្រោយព្រងើយកន្តើយសង្គ្រាមអ៊ីរ៉ង់

2026/04/01 12:03:31 am        77

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាត្រូវវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការណាតូ (NATO) បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ត្រូវបានបញ្ចប់ ដោចាត់ទុកកង្វះការគាំទ្ររបស់សម្ព័ន្ធមិត្តយោធាមួយនេះ ក្នុងអំឡុងពេលមានជម្លោះមជ្ឈិមបូព៌ាថា ជាទង្វើ «គួរឲ្យខកចិត្តយ៉ាងខ្លាំង»។

លោក Rubio បានរិះគន់សមាជិកអង្គការណាតូធ្ងន់ៗ ចំពោះការបដិសេធមិនឲ្យចូលប្រើប្រាស់មូលដ្ឋានយោធា បន្ទាប់ពីមានការស្ដីបន្ទោសនៅមុននេះពីប្រធានាធិបតី លោក Donald Trump ដែលថា ដៃគូនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះ គឺ «ខ្វះភាពក្លាហាន» ហើយសម្ព័ន្ធភាពនេះ គឺគ្រាន់តែជា «ខ្លាក្រដាស»។

លោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា៖ «លោកប្រធានាធិបតី និងប្រទេសរបស់យើង នឹងត្រូវពិនិត្យឡើងវិញនូវរឿងទាំងអស់នេះ បន្ទាប់ពីប្រតិបត្តិការនេះបានបញ្ចប់។ ប្រសិនបើអង្គការណាតូ គ្រាន់តែមាន ដើម្បីការពារអឺរ៉ុប ប្រសិនបើពួកគេត្រូវបានវាយប្រហារ ប៉ុន្តែពួកគេបដិសេធសិទ្ធិមូលដ្ឋានរបស់យើង នៅពេលដែលយើងត្រូវការពួកគេ នោះមិនមែនជាការរៀបចំដ៏ល្អឡើយ។ នោះជាការរៀបចំដ៏លំបាកមួយ ក្នុងការបន្តការចូលរួម»។

សមាជិកនៃអង្គការណាតូភាគច្រើន បានបដិសេធសំណើរបស់លោក Trump ក្នុងការឲ្យជួយបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ ដែលអ៊ីរ៉ង់បានបិទ ជាមួយនឹងការគំរាមកំហែងសងសឹក បន្ទាប់ពីត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ថាមពល ត្រូវបានបិទចាប់តាំងពីចុងខែកុម្ភៈ ដែលនាំឲ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ខ្លាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm