កូរ៉េខាងត្បូងស្នើថវិកាបន្ថែម ១៧,៣ពាន់លានដុល្លារ ដើម្បីបន្ថយការប៉ះពាល់ ដោយសារវិបត្តិមជ្ឈិមបូព៌ា

2026/04/01 12:39:13 am        60

នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសកូរ៉េខាងត្បូងបានស្នើថវិការដ្ឋាភិបាលបន្ថែមចំនួន ១៧,៣ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុនដែលរងផលប៉ះពាល់ ដោយសារសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឡើងខ្ពស់ដែលបង្កឡើងដោយសារសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបង្កើនហានិភ័យ ចំពោះកំណើន និងអតិផរណា សម្រាប់សេដ្ឋកិច្ចធំទី៤ របស់តំបន់អាស៊ីមួយនេះ ដែលក៏ជាប្រទេសនាំចូលប្រេងធំជាងគេទី៤ របស់ពិភពលោកផងដែរ ដោយ ៧០ភាគរយនៃការទិញរបស់ខ្លួនគឺទៅពីតំបន់មជ្ឈិមបូព៌ា។

នេះគឺជាថវិកាបន្ថែមលើកទី២ ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានសន្យាថា នឹងបន្តគោលនយោបាយសារពើពន្ធពង្រីក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចាប់តាំងពីបានចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Park Hong-keun បាននិយាយថា៖ «ក្រៅពីទិន្នន័យសេដ្ឋកិច្ច ការលំបាក និងកង្វល់ដែលប្រជាជន និងក្រុមហ៊ុនរបស់យើងមាន គឺកាន់តែខ្លាំងឡើងៗជាងពេលណាៗទាំងអស់។ ការឆ្លើយតបជាមុន គឺសំខាន់ជាងអ្វីផ្សេងទៀត»។

យោងតាមក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ផែនការចំណាយចំនួន ២៦,២សែនកោដិវ៉ុន (១៧,៣ពាន់លានដុល្លារ) រួមមានវិធានការ ១០,១សែនកោដិវ៉ុន ជារការឆ្លើយតបទៅនឹងតម្លៃប្រេងឡើងខ្ពស់ ការគាំទ្រ ២,៨សែនកោដិវ៉ុន សម្រាប់អ្នកមានប្រាក់ចំណូលទាប និងយុវជន ហើយ ២,៦សែនកោដិវ៉ុន សម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។

ថវិកាបន្ថែមនេះនឹងបង្កើនការចំណាយសរុបរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៦ ដល់ចំនួន ៧៥២,១សែនកោដិវ៉ុន ដោយកើនឡើង ១១,៨ភាគរយ ធៀបនឹងឆ្នាំមុន ដែលជំរុញកំណើនសេដ្ឋកិច្ច ០,២ភាគរយ។ មុនសង្គ្រាមផ្ទុះឡើង រដ្ឋាភិបាលបានគ្រោងចំណាយ ៧២៧,៩សែនកោដិវ៉ុន៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm