ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់សម្លាប់មនុស្សយ៉ាងហោច ៤៥នាក់នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2026/03/31 05:46:17 pm        43

ក្រុមអាជ្ញាធរនិយាយថា ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី បានសម្លាប់មនុស្សយ៉ាងហោច ៤៥នាក់ នៅប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក្នុងរយៈពេលជាង ៥ថ្ងៃកន្លងមកនេះ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ២៨នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកជំនន់ ហើយមនុស្ស ៤៩នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ។

ភាគច្រើននៃអ្នកស្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា កើតមាននៅខេត្តភាគកណ្តាល និងខេត្តភាគខាងកើត រួមមានខេត្ត Parwan, Maidan Wardak, Daikundi និងខេត្ត Logar ។

ក្រុមអាជ្ញានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពអាកាសធាតុបន្តអស្ថិរភាពនៅតាមតំបន់ជាច្រើនទូទាំងប្រទេសអាហ្វហ្គានីស្ថាន ហើយហានិភ័យនៅតែបន្តមាន សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមតំបន់មួយចំនួន ។ ពលរដ្ឋសរុប ១.១៤០គ្រួសារ បានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនេះ ។

ដោយឡែកនៅខេត្ត Khyber Pakhtunkhwa របស់ប៉ាគីស្ថាន ដែលជាប់ព្រំដែនអាហ្វហ្គានីស្ថាន មនុស្ស ១៧នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៥៦នាក់ផ្សេងទៀត បានរងរបួស ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am