ការសិក្សារបស់ UN៖ ប្រទេសអារ៉ាប់អាចខាតបង់ ២០០ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/04/01 01:39:32 am        34

ការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានរកឃើញថា សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ អាចបំផ្លាញកំណើនសេដ្ឋកិច្ចជិត ២០០ពាន់លានដុល្លារ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

យោងតាមការវិភាគរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អំពីផលវិបាកសេដ្ឋកិច្ច និងសង្គម សម្រាប់បណ្ដារដ្ឋអារ៉ាប់ ដែលត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រទេសអារ៉ាប់អាចខាតបង់ចន្លោះពី ១២០ពាន់លានដុល្លារ ទៅ ១៩៤ពាន់លានដុល្លារ ក្នុងផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែការរំខានពីសង្គ្រាម។

ទីភ្នាក់ងារនេះបានលើកឡើងថា ខ្លួនបានសិក្សាពីសេណារីយ៉ូផ្សេងៗគ្នាមួយចំនួន ដើម្បីកំណត់ពីរបៀបនៃជម្លោះ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ អាចប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់។ អ្នកនិពន្ធនៃរបាយការណ៍នេះ បានបង្ហាញថា ការខូចខាតអាចធ្ងន់ធ្ងរ ទោះបីជាសង្គ្រាមបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។ អ្នកទាំងនោះបានបញ្ជាក់ថា៖ «ការកើនឡើងនូវភាពតានតឹងផ្នែកយោធារយៈពេលខ្លី នៅតំបន់មជ្ឈិមបូព៌ា អាចបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ និងរីករាលដាលនៅទូទាំងតំបន់រដ្ឋអារ៉ាប់»។

ការខាតបង់សរុបអាចបណ្តាលឲ្យអត្រាគ្មានការងារធ្វើក្នុងតំបន់ កើនឡើងរហូតដល់ ៤ភាគរយ ដែលធ្វើឲ្យបាត់បង់ការងារប្រហែល ៣,៦លានកន្លែង និងរុញឲ្យមនុស្សរហូតដល់ ៤លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ នេះបើយោងតាមរបាយការណ៍នោះ។

លោក Abdallah Al Dardari ជំនួយការអគ្គលេខាធិការ UN ដែលដឹកនាំការិយាល័យ UNDP នៅរដ្ឋអារ៉ាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិបត្តិនេះបន្លឺសញ្ញាអាសន្ន សម្រាប់ប្រទេសនានាក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm