កូកា-កូឡា អបអរសាទរនឹងយុទ្ធនាការ “សិរីសួស្តី ចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ”

2022/04/01 04:47:15 pm        70

ភ្នំពេញ​ ៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈពេញនិយមបំផុតនៅប្រទេស កម្ពុជា ភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ខ្មែរ”។

លោក មាស វុត្ថា នាយកផ្នែកលក់និងពាណិជ្ជកម្ម នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មាន ប្រសាសន៍ថា៖ ក្នុងនាមជាម៉ាកយីហោមួយ យើងទទួលស្គាល់ថាពិតជាមានសំណាងណាស់ដែលមាន ឱកាសស្ថិតនៅតុអាហាររួម និងមានឱកាសឃើញទិដ្ឋភាពរីករាយពិតប្រាកដរបស់អ្នកញុំា ជាពិសេស ភាពរីករាយក្នុងរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តាមរយៈ ការទទួលទានអាហារ ជាមួយភេសជ្ជៈ កូកា-កូឡាជុំគ្នានេះ យើងទាំងអស់គ្នាទទួលបានភាពរីករាយ និងការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយ និងមនុស្សជាទីស្រលាញ់ មិនថាក្នុងន័យមិត្តភាព ឬសហគមន៍។ បន្ថែមពីលើយុទ្ធនាការនេះ សិល្បៈករ និងតារាល្បីៗ នឹងបង្ហាញខ្លួនតំណាងអោយកូកា-កូឡាក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំង ដើម្បីនាំមកវិញនូវភាពសប្បាយរីករាយ និងល្បែងប្រជាប្រិយប្រពៃណីជាតិ នៃពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ សិល្បៈករ និងតារាល្បីៗ នឹងចូលរួមលេងល្បែង ប្រជាប្រិយ ដែលមានដូចជា៖ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និងទាញព្រ័ត្រ។ ទន្ទឹមនឹងនេះ ក៏មានឱកាសថតរូប “Selfie” ជុំគ្រួសារ ដែលរូបនោះនឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។ សិល្បៈករ និងតារាល្បីៗ នឹងអញ្ជើញចូលរួម«ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម៖

• ផ្សារ K-Mall ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមីនា ពីម៉ោង៩ព្រឹក ដល់ ៩យប់

• ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់

• ផ្សារទំនើប Exchange Square ចាប់ពីថ្ងៃទី៨ ដល់១០ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់

ទស្សនៈនៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយអាចកើតមាននៅគ្រប់ទីកន្លែង។ ភាពរីករាយអាចកើតមានទោះក្នុងពេលវេលាដ៏ស្ងប់ស្ងាត់ ក៏អាចកើតមានក្នុងពេលវេលាអូអ៊រនៃការប្រារព្ធពិធីធំៗ។ ភាពរីករាយ ក៏អាចកើតឡើងនៅ ពេលយើង ទទួលបានបទពិសោធថ្មី និងការចងចាំណាមួយដែលនឹកស្មានមិនដល់។ ភាពរីករាយកើតមានពិត ប្រាកដ នៅពេលអ្នកនៅជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាមួយសហគមន៍របស់យើង មិនថា ទំនាក់ទំនងទាំងនេះកើតឡើងដោយផ្ទាល់ ឬតាមរយៈអនឡាញនោះទេ។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសកម្មភាពជាច្រើនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ សូមចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីជាមួយនឹងយុទ្ធនាការ #Bring Home the Magic និងសូមរីករាយជាមួយអ្នកជុំវិញ ខ្លួនក្នុងឱកាសនេះ អោយធ្វើអោយពេលវេលានេះពោរពេញដោយភាពរីករាយពិតប្រាកដ។ ដើម្បីស្វែង យល់បន្ថែម សូមចូលទៅកាន់ #ភាពរីករាយដ៏ពិតប្រាកដ #CocaColaKH)៕ អត្ថបទ​៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm