អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះថា ការសម្រេចរបស់អ៊ីស្រាអែល ក្នុងការអនុម័តច្បាប់ ដែលធ្វើឲ្យការកាត់ទោសប្រហារជីវិតដោយព្យួរក ជាការជាប់ទោសកំបាំងមុខ សម្រាប់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានផ្ដន្ទាទោសនៅក្នុងតុលាការយោធា ពីបទប្រព្រឹត្តការវាយប្រហារដ៏សាហាវ គឺជាចំណាត់ការ «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង» សម្រាប់សហភាពអឺរ៉ុប (EU)។
អ្នកនាំពាក្យរូននេះបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នេះគឺជាជំហានដើរថយក្រោយយ៉ាងច្បាស់ណាស់។ យើងសូមអំពាវនាវឲ្យអ៊ីស្រាអែលគោរពតាមជំហរគោលការណ៍ពីមុនរបស់ខ្លួន កាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ប្រជាធិបតេយ្យ»។
ជាមួយគ្នានេះ លោកបានបន្ថែមថា លោកមិនមាននូវការប៉ាន់ស្មាន ដើម្បីបង្ហាញជំហានទាក់ទងណាមួយដែលគណៈកម្មការសហភាពអឺរ៉ុបអាចអនុវត្តលើវិធានាការរបស់អ៊ីស្រាអែលនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ សភាអ៊ីស្រាអែលបានធ្វើឲ្យការកាត់ទោសប្រហារជីវិតដោយការព្យួរ ជាការជាប់ទោសកំបាំងមុខ សម្រាប់ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានផ្ដន្តាទោសនៅក្នុងតុលាការយោធាពីបទប្រព្រឹត្តការវាយប្រហារដ៏សាហាវ ដោយបំពេញតាមការសន្យាដោយសម្ព័ន្ធមិត្តស្តាំនិយមជ្រុលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu៕