ក្រុមអ្នកថែរក្សាសន្តិភាពឥណ្ឌូនេស៊ី ២នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់

2026/04/01 03:22:08 am        24

ក្រុមថែរក្សាសន្តិភាព ២នាក់ទៀតរបស់ឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនៅតំបន់ភាគខាងត្បូងលីបង់កាលពីថ្ងៃចន្ទ ធ្វើឲ្យចំនួនជនជាតិឥណ្ឌូនេស៊ីស្លាប់កើនឡើងដល់ ៣នាក់ ក្រោយទាហានម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែក កាលពីរយៈពេល ១ថ្ងៃមុន ។

បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់(UNIFIL) និយាយកាលពីថ្ងៃចន្ទថា អ្នកថែរក្សាសន្តិភាពម្នាក់របស់ឥណ្ឌូនេស៊ី ត្រូវបានសម្លាប់ នៅពេលដែលកាំជ្រួចផ្លោងបានផ្ទុះនៅលើទីតាំងឈរជើងរបស់ពួកគេ ជិតភូមិ Adchit al-Qusayr ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ។

ពួកគេគឺជាមនុស្សស្លាប់ដំបូងនៅក្នុងចំណោមកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UN)នៅក្នុងសង្រ្គាមថ្មីរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២ ខែមីនា ។

UNនិយាយថា ឧបទ្ទេវហេតុកាលពីថ្ងៃចន្ទ បណ្តាលឲ្យទាហានឥណ្ឌូនេស៊ី ២នាក់ រងរបួសផងដែរ ពេលដែលការផ្ទុះពុំដឹងប្រភព បានបំផ្លាញរថយន្តរបស់ពួកគេនៅទីក្រុង Bani Hayyan ។

ការផ្ទុះនេះ បានវាយប្រហារក្បួនរថយន្តភស្តុភារនៅតំបន់ប្រតិបត្តិការសឹករបស់ទាហានឥណ្ឌូនេស៊ីកាលពីវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទ ។

ការផ្ទុះនេះបានត្រូវចំរថយន្តដំបូងគេនៃក្បួនរថយន្ត ៦គ្រឿងពេលដែលពួកគេត្រឡប់មកវិញ ដោយបានសម្លាប់ទាហាន ២នាក់ និងបណ្តាលឲ្យទាហាន ២នាក់ផ្សេងទៀត រងរបួសនៅក្នុងរថយន្ត ។ ក្បួនរថយន្តនេះ ស្ថិតក្នុងបេសកកម្មចែកចាយភស្តុភារ និងដឹកក្តារមឈូសសម្រាប់ទាហានម្នាក់ដែលត្រូវបានសម្លាប់កាលពីរយៈពេល ១ថ្ងៃមុន ។

ឥណ្ឌូនេស៊ី បានថ្កោលទោសការវាយប្រហារដោយកាំភ្លើងធំកាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងនៅជិតមូលដ្ឋានទ័ព UNIFIL ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm