មនុស្សជិត ៣០នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកជញ្ជូនយោធារបស់រុស្ស៊ី នៅតំបន់គ្រីម៉េ

2026/04/01 04:10:06 pm        155

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានស្រង់សម្តីក្រសួងការពារជាតិ នៅព្រលឹមថ្ងៃពុធ (១ មេសា) នេះថា យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ប្រភេទ An-26 មួយគ្រឿង បានធ្លាក់បុកនឹងច្រាំងថ្មភ្នំក្នុងតំបន់គ្រីម៉េ (Crimea) ដែលបណ្តាលឱ្យមនុស្ស ២៩ នាក់នៅលើនោះ បានស្លាប់បាត់បង់ជីវិត។

ភ្នាក់ងារសារព័ត៌មាន TASS ដោយផ្អែកលើប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ទីតាំងធ្លាក់ត្រូវបានរកឃើញនៅក្នុងតំបន់គ្រីម៉េ ដែលជាឧបទ្វីបលយចូលទៅក្នុងសមុទ្រខ្មៅ ហើយត្រូវបានរុស្ស៊ីកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ 

សារព័ត៌មាន TASS បាននិយាយដោយសម្អាងដល់របាយការណ៍នៅកន្លែងកើតហេតុថា៖ «យន្តហោះ AN-26 ដែលបានដាច់ការទាក់ទងកាលពីម៉ោងក្នុងស្រុក ៦ល្ងាចថ្ងៃអង្គារ បានធ្លាក់បុកនឹងច្រាំងថ្មភ្នំ។ អ្នកដំណើរ ២៣នាក់ និងបុគ្គលិក ៦នាក់ បានស្លាប់»។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីចំនួនមនុស្សសរុបនៅលើនោះទេ ប៉ុន្តែក៏មិនបានលើកឡើងពីអ្នករស់រានមានជីវិតដែរ។ យន្តហោះ An-26 ជាយន្តហោះដឹកជញ្ជូនយោធាយុទ្ធសាស្ត្រធុនស្រាល ដែលអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើររហូតដល់ ៤០នាក់ ក្នុងចម្ងាយខ្លី និងមធ្យម។

ដោយឡែក ភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានបញ្ជាក់ថា យោងតាមការវាយតម្លៃបឋម បញ្ហាបច្ចេកទេសត្រូវបានគេជឿថាជាមូលហេតុដែលបង្កឱ្យមានការធ្លាក់យន្តហោះនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm