អាមេរិក ត្រៀមរួចរាល់ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ បន្ទាប់ពីអ៊ីរ៉ង់ គំរាមក្រុមហ៊ុនអាមេរិកនៅមជ្ឈិមបូព៌ា

2026/04/01 05:41:02 pm        128

បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍ បានគំរាមកំណត់គោលដៅលើក្រុមហ៊ុនអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ ដើម្បីសងសឹកចំពោះការវាយប្រហារលើអ៊ីរ៉ង់ រដ្ឋបាលអាមេរិកបានឆ្លើយតបទៅវិញដោយនិយាយថា យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីទប់ស្កាត់ការឈ្លានពានទាំងឡាយណាដែលអាចកើតមានពីទីក្រុងតេអេរ៉ង់។

មន្រ្តីសេតវិមានមួយរូបប្រាប់សារព័ត៌មានរ៉យទ័រថា «យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ស្កាត់រាល់ការវាយប្រហារណាមួយដោយអ៊ីរ៉ង់ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់តាមរយៈការកម្ទេច ៩០% នៃការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយានដ្រូនដោយរបបភេរវករ»។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានព្រមានថាខ្លួននឹងកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ប្រសិនបើមេដឹកនាំអ៊ីរ៉ង់ជាច្រើនរូបទៀតត្រូវបានសម្លាប់នៅក្នុង «ការកំណត់គោលដៅធ្វើឃាត»។ សេចក្ដីថ្លែការណ៍របស់កងឆ្មាំបដិវត្តន៍បាននិយាយថា៖ «ក្រុមហ៊ុនទាំងនេះ ដោយចាប់ផ្តើមពីម៉ោង ៨:០០ យប់ ម៉ោងនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃពុធ ទី១ ខែមេសា គួរតែរំពឹងថានឹងមានការបំផ្លាញអង្គភាពពាក់ព័ន្ធរបស់ពួកគេ ដោយសារការធ្វើឃាតនៅអ៊ីរ៉ង់» ដោយរាយបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ១៨ស្ថាប័ន ដែលខ្លួនចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មន្ត្រីអ៊ីរ៉ង់។

ការព្រមាននេះមិនបានបញ្ជាក់ថាសកម្មភាពកំណត់គោលដៅនឹងធ្វើនៅទីណាទេ ដោយគ្រាន់តែនិយាយថា «អ្នកស្រុកនៅជុំវិញក្រុមហ៊ុនទាំងនេះនៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់ត្រូវបានណែនាំឱ្យចាកចេញទៅកន្លែងសុវត្ថិភាព»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm