ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចំនួន២ អបអរខួបលើកទី៩ នៃ​ការ​ចុះ​បញ្ជី​ប្រសា​ទ​សំបូរ​ព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2026/04/01 06:02:31 pm        182

ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសក្ដានុពលចំនួន ២ នាដើមខែ​កក្កដា​ខាង​មុខ ​នៅខេត្តកំពង់ធំ គឺកម្មវិធីជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បី​អប​អរ​សាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)។

នេះបើតាម​ប្រសាសន៍ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ពិនិត្យលទ្ធភាព ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាមួយរដ្ឋបាល​ខេត្ត​កំពង់​ធំ ​នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ហាន កុសល អភិបាលរ​ងខេត្ត និងតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ ស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីបំផុសសកម្មភាពកីឡា និងជំរុញការធ្វើពិពិធកម្មទេសចរណ៍កីឡា សម្រាប់បម្រើឲ្យប្រយោជន៍រួមដល់សង្គមជាតិ តាមរយៈព្រឹត្តិការណ៍នីមួយៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។

ជាក់ស្ដែងការបំផុសព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក គឺជាសកម្មភាពថ្មីមួយៗ ដែលក្រសួងបានជំរុញ ឆ្ពោះទៅរកការរៀបចំឲ្យបានកាន់តែអធិកអធម ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាការរួមចំណែកអភិរក្ស និងលើកតម្កើងមោទនភាពជាតិ ដើម្បីរឹលឹក និងអបអរសាទរចំពោះតម្លៃជាសកលដ៏វិសេសវិសាល នៃប្រាសាទសំបូរព្រៃគុក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ក៏ដូចជាបំផុសស្មារតីកូនខ្មែរឲ្យចូលរួមថែរក្សាកេរដំណែលដូនតា។

ជាមួយគ្នាឯកឧត្តម ហាន កុសល ក្នុងនាមអាជ្ញាធរម្ចាស់ផ្ទះ បានសម្ដែងក្ដីរីករាយ និងគាំទ្រ ចំពោះគំនិតផ្ដួចរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពល នៃតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ហើយឯកឧត្តមសង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រោយបញ្ចប់នឹងបន្សល់នូវសមិទ្ធផលយូរអង្វែង សម្រាប់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ។

គួរដឹងថា ជាជំហានដំបូង ក្នុងកិច្ចប្រជុំពិភាក្សារវាងមន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដា ដោយកម្មវិធីជិះកង់ នឹងត្រូវចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក ដែលគ្រោងមានអ្នកចូលរួមយ៉ាងហោច ១ពាន់នាក់ និងកម្មវិធីរត់ នឹងរៀបចំជាក់ស្ដែងនៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុកតែម្ដង។ ក្រៅពីនេះ ក្រសួងទេសចរណ៍ ក៏នឹងជំរុញឲ្យមានកម្មវិធីអមផ្សេងៗ ដើម្បីបង្កភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព រវាងអ្នកចូលរួមទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm