សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ជំរុញឱ្យសមាគមជប៉ុន-កម្ពុជា​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ជាពិសេស​​លើវិស័យ SMEs

2026/04/01 06:18:59 pm        387

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាជំរុញឱ្យ សមាគម​​ជប៉ុន​-កម្ពុជា (Japan-Cambodia Association) បន្តទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់​​ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅ​កម្ពុជា​​។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែ​មេសា ​ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់​ផ្ដើម​សម្ដេច​តេជោ ​បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកប្រធានសមាគមជប៉ុន-កម្ពុជា និង​សហការីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេច​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ងារ​របស់​សមាគមជប៉ុន-កម្ពុជាដែល​បាន​​ទាក់ទាញ​អ្នក​វិនិយោគ​របស់​ជប៉ុន​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

នៅក្នុងឱកាស​នោះ​លោកប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវការ​អរគុណ​ជា​ពន្លឹក​ចំពោះ​សម្ដេច​តេជោ ​ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី​បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​នា​ឱកាស​នេះ​។ ​លោកបានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរ​ចំពោះ​ភាព​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​, លោកបានលើកឡើងថា រូបលោក និងសហការី នៅពេល​ដែល​មក​ដល់​ប្រទេស​កម្ពុ​​ជា​ម្ដងៗតែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់របស់កម្ពុជា, លោកមានមោទនភាព ដែល​រូប​លោកផ្ទាល់ និងសហការីបាន​ចូល​រួមចំ​ណែក​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

នៅក្នុងឱកាសនោះ លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពល​របស់​កម្ពុជា​ ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែល​ជា​ចំណុច​ស្នូលដែ​ល​សមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគម​របស់​លោក​ក៏​កំពុង​ជំរុញ​ការ​វិនិយោគ​ខ្នាត​តូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។

ទន្ទឹមនឹងនេះលោក​ប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរ​ចំពោះ​សក្ដានុពល​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា ដែលលោកបានលើកឡើងថា កម្ពុជាមានលក្ខណៈ​អំណោយ​ផល​ទៅ​លើ​ធន​ធាន​ធម្ម​ជាតិ​ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះ​បូក​បញ្ចូល​គ្នា​ទៅ​អាច​នាំឱ្យកម្ពុជា អាចបង្កើតបាន​នូវ​ផលិត​ផល​ជាច្រើន​ទៀត​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

នៅក្នុងជំនួបសម្ដេចតេជោ បានសម្ដែង​នូវ​ការ​រីក​រាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា ហើយ​សម្ដេច​ក៏​បាន​ពេញ​ចិត្ត​ចំពោះ​វឌ្ឍ​នភាព​រីក​ចម្រើន​របស់​សមាគម​តាំង​ពី​ចាប់​ផ្ដើម​បង្កើ​តនៅ​កម្ពុជា ដោយបានទាក់ទាញអ្នក​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។ សម្ដេចតេជោបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ខិតខំ​ប្រឹង​ប្រែង​ជួយ​ផ្ដល់​ជំនួយ​ដល់​កម្ពុជាបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និង​មធ្យម​ ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពី​សម្ដេច​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្ដី​ គឺ​បានផ្ដោតសំខាន់ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម​នេះ​ដោយ​សម្ដេច​ជំរុញ​ឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសម្ដេច​បាន​ចាត់​ទុក​សហគ្រា​ស​ខ្នាត​តូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm