ភាគហ៊ុនអាស៊ីបានកើនឡើងបន្ទាប់ពីលោក Trump និយាយថាសង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗនេះ

2026/04/01 06:40:09 pm        118

ភាគហ៊ុនអាស៊ីបានកើនឡើងនៅថ្ងៃពុធ១មេសាសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាសង្គ្រាមមជ្ឈិមបូព៌ានឹងបញ្ចប់ក្នុងរយៈពេលបីសប្តាហ៍ខាងមុខ ហើយសមភាគីអ៊ីរ៉ង់របស់លោកបាននិយាយថាទីក្រុងតេអេរ៉ង់មានឆន្ទៈបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់។

ប៉ុន្តែខណៈការអត្ថាធិប្បាយពីមេដឹកនាំទាំងពីរបានផ្តល់ក្តីសង្ឃឹមសម្រាប់ការបញ្ចប់វិបត្តិរយៈពេលមួយជាងមួយខែ តម្លៃប្រេងឆៅបានកើនឡើងដោយសារតែការព្រួយបារម្ភពីការបិទច្រកសមុទ្រយុទ្ធសាស្ត្រHormuz។

ការអត្ថាធិប្បាយទាំងនេះក៏កើតឡើងផងដែរ ខណៈផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះកាន់តែធ្ងន់ធ្ងរ ដោយតម្លៃប្រេងសាំងជាមធ្យមរបស់សហរដ្ឋអាមេរិកឡើងដល់ ៤ ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ អតិផរណានៅអឺរ៉ុបកើនឡើង ហើយរដ្ឋាភិបាលនានា បានបង្ហាញវិធានការគាំទ្រជាច្រើន។

នៅអាស៊ី ភាគហ៊ុនSeoulរបស់កូរ៉េខាងត្បូង ដែលស្ថិតក្នុងចំណោមទីក្រុងនានារងផលប៉ះពាល់ខ្លាំងបំផុតចាប់តាំងពីសង្គ្រាមអាមេរិក -អ៊ីរ៉ង់ បានចាប់ផ្តើមផ្ទុះឡើង បានកើនឡើងជាង៦ ភាគរយ ខណៈភាគហ៊ុន Tokyo របស់ជប៉ុន និង Taipei របស់កោះតៃវ៉ាន់ កើនឡើងយ៉ាងហោចណាស់ ៤ %។

សន្ទស្សន៍ភាគហ៊ុន Straits Times របស់សិង្ហបុរីបានកើនឡើងជាង ១% ខណៈ Bursa Malaysia បានកើនឡើង០,៧%គិតត្រឹមម៉ោង ១០:២០នាទី ព្រឹកថ្ងៃពុធនេះ។

សន្ទស្សន៍ភាគហ៊ុន Hang Sengរបស់ទីក្រុងហុងកុង បានកើនឡើងជិត ២%។

ចំណែកផ្សារភាគហ៊ុនរបស់អាមេរិក Wall Street បានកើនឡើង ហើយភាគហ៊ុន Nasdaq បានកើនឡើង ៣,៨% និងភាកហ៊ុន S&P 500 បានកើនឡើងជិត ៣%៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm