មកទល់ពេលនេះកម្លាំងសាមគ្គីជាតិខ្មែរនៅតែរកក្សាភាពរឹងមាំនៅជាមួយរដ្ឋាភិបាល និង​វីរកងទ័ព​ជួរមុខ

2026/04/01 08:30:15 pm        294

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦នេះថា រហូតមកទល់ពេលនេះ កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​នៅ​តែ​រក្សា​បាន​នូវ​មាន​ភាព​រឹង​មាំ​យ៉ាង​ខ្លាំង​នៅ​ជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ​ ដើម្បីការពារអធិបតេយ្យភាព និង​បូរ​ណ​ភាព​ទឹកដី។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រហូតមកទល់ពេលនេះ កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​នៅ​តែ​រក្សា​បាន​នូវ​មាន​ភាព​រឹង​មាំ​យ៉ាង​ខ្លាំង​នៅ​ជាមួយ​រាជ​រដ្ឋាភិបាល​និង​វីរ​កងទ័ព​ជួរ​មុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទឹកចិត្តស្នេហាជាតិ មាតុភូមិ របស់​ប្រជា​ពលរដ្ឋ​ខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស នៅតែមានសភាពពុះកញ្ជ្រោលខ្លាំង តែ​រក្សា​បាន​នូវភាពថ្លៃថ្នូរ និងពោរពេញដោយការ​អត់ធ្មត់​ខ្ពស់​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​ពិតប្រាកដ និ​ងយូរអង្វែងតាមគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។

ឯកឧត្តមបន្តថា មិនមែនតែរាជរដ្ឋាភិបាលទេដែលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណ​ភាព​ទឹក​ដី ​និងប្រជាជន» ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងគ្រប់ទិសទី ក៏រឹតតែ​សកម្ម​ខ្លាំង​ក្លា​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ការពារបូរណភាពទឹកដី និងឈឺឆ្អាលចំពោះជនរួមជាតិដែលជាជនភៀសសឹក ដោយ​បាន​ចូល​រួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្ស«ជួយគ្នាក្នុងគ្រាលំបាក»។ នេះ​​គឺ​ជា​កម្លាំង​ចលករដ៏សំខាន់មិនអាចខ្វះបាន​ដើម្បី​ជំរុញ​​ឱ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី និងប្រជាជន។  

សូមជម្រាបថា ក្នុង «ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា» ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល ចែកអំណោយ និងពិសាអាហារ​សាមគ្គី​រួមគ្នា​ជា​មួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក រួមទាំងការលេងល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគុំតន្រ្តីស្គរដៃ និង​ការ​សម្តែង​ទស្សនីយភាពសិល្បៈ។

កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរំជាច្រើនសរុប ១២ទីតាំង ចាប់ពីថ្ងៃទី២៩ ដ​ល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមថែរក្សា និង​អភិរ​ក្ស​ប្រពៃណី​ទំនៀម​ទម្លាប់​ពី​ដូន​តា​ផង​ និងដើម្បីជួបសំណេះសំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូន​ជ​ន​ភៀស​សឹក​ផង​ដែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ផងដែរ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm