វិទ្យាស្ថាន NPIT ពង្រីកកិច្ចសហការជាមួយវិស័យឯកជន ដើម្បីជំរុញលើការអភិវឌ្ឍជំនាញកាន់តែប្រសើរ

2026/04/01 08:37:22 pm        520

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ហៅកាត់ NPIT នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ទន្សាយ សឹលូសិន (Tunsai Solutions Co., Ltd.) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ការចុះអនុវត្តការងារជាក់ស្តែង និងការត្រៀមលក្ខណៈសម្រាប់អាជីពការងាររបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធិភាព។

លោក ច្រឹង ណាវី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន នៅក្រោយចប់កម្មវិធីកាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គោលបំណងនៃការចុះ MoU នេះ គឺដើម្បីពង្រីកកិច្ចសហការជាមួយគ្នាលើការផ្ដល់ឱកាសចុះកម្មសិក្សា និងការស្រាវជ្រាវ ការពិចារណាផ្ដល់ឱកាសការងារសម្រាប់និស្សិត និងសិក្ខាកាមដែលមានសមត្ថភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសកម្មសិក្សា និងការងារ។ បន្ថែមពីនេះ ដើម្បីជួយពង្រឹងការផ្សារភ្ជាប់គ្នា រវាងការបណ្តុះបណ្តាលនិងការងារ ក៏ដូចជាផ្តល់ឱ្យនិស្សិតនូវការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការជាក់ស្តែងនៅកន្លែងធ្វើការ។

 លោកនាយក បានបញ្ជាក់បន្ថែមថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងគ្រឹះស្ថាន TVET និងវិស័យឧស្សាហកម្ម ក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កន្លែងធ្វើការ។ សម្រាប់ក្រុមហ៊ុន ទន្សាយ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយក្នុងការពង្រឹងស្តង់ដារ អភិវឌ្ឍធនធានមនុស្ស និងកសាងទំនុកចិត្តតាមរយៈគុណភាពសេវាកម្ម វិន័យ និងការអនុវត្តការងារ ក្នុងវិស័យសម្អាត និងថែទាំអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បើតាម លោក សោម សុខដារ៉ារីគីអូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ទន្សាយ បានលើកឡើងឱ្យដឹងថា ភាពជាដៃគូនេះ នឹងចាប់ផ្តើមជាមួយនឹងកម្មវិធីសាកល្បងដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រាប់ចាប់តាំងពីការសម្រាំងបេក្ខជន ការបណ្តុះបណ្តាលការងារជាក់ស្តែង និងការវាយតម្លៃ។ គោលដៅរបស់ក្រុមហ៊ុន គឺធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះមានភាពសាមញ្ញ និងមានប្រសិទ្ធភាព ដោយផ្តល់ឱកាសអាជីពសម្រាប់កម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញមកពីវិស័យ TVET។ ជាពិសេសផ្តោតសំខាន់ទៅលើការកសាងស្តង់ដារសេវាកម្មឱ្យកាន់តែរឹងមាំ និងកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។

 សូមបញ្ជាក់ថា ក្រុមហ៊ុន ទន្សាយ សឹលូសិន គឺជាក្រុមហ៊ុនផ្តល់សេវាកម្មសម្អាត និងថែទាំអចលនទ្រព្យដែលមានមូលដ្ឋាននៅភ្នំពេញ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺការផ្តល់នូវដំណោះស្រាយប្រកបដោយទំនុកចិត្ត៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដូនពេញ គឺជាការជួបគ្រោះថ្នាក់ដោយខ្លួនឯង ឯម៉ូតូមានបុរសម្នាក់ជួយយកទុកឲ្យប៉ុណ្ណោះ
2026/09/01 09:01:29 pm        1
ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ ដែលចោទថាទាហានកម្ពុជា ជាអ្នកបាញ់មុន ខណៈពិភពលោកគេបានដឹងថាទាហានថៃទៅវិញទេជាអ្នកឈ្លានពានមកលើកម្ពុជា
2026/09/01 08:40:17 pm        1
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
2026/09/01 07:34:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដូនពេញ គឺជាការជួបគ្រោះថ្នាក់ដោយខ្លួនឯង ឯម៉ូតូមានបុរសម្នាក់ជួយយកទុកឲ្យប៉ុណ្ណោះ

2026/09/01 09:01:29 pm
​ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ ដែលចោទថាទាហានកម្ពុជា ជាអ្នកបាញ់មុន ខណៈពិភពលោកគេបានដឹងថាទាហានថៃទៅវិញទេជាអ្នកឈ្លានពានមកលើកម្ពុជា
2026/09/01 08:40:17 pm
​[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
2026/09/01 07:34:23 pm
​ក្រុមAOTបន្ដចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ស្ថិតក្នុងភូមិប៉ាក់ខ្លងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង
2026/09/01 07:21:44 pm
​នាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រាប់កិច្ចប្រជុំកំពូល SCO ថា កតិកាសញ្ញាក្រុង Mecca មិនសំដៅលើរដ្ឋណាទេ
2026/09/01 07:06:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/02 07:04:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 08:21:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm