អាមេរិក សម្លឹងរកការបញ្ចប់សង្គ្រាមឆាប់ៗ ខណៈការវាយប្រហារថ្មីៗបានសំដៅទៅរដ្ឋឈូងសមុទ្រ និងអ៊ីរ៉ង់

2026/04/01 09:29:55 pm        57

ប្រធានាធិបតីអាមេរិក លោក Donald Trump និងរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក Marco Rubio បាននិយាយថា ចុងបញ្ចប់នៃសង្គ្រាមលើអ៊ីរ៉ង់ អាចនឹងខិតជិតមកដល់ហើយ ដោយទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីលទ្ធភាពសម្រាប់ទាំងការចរចាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំទីក្រុងតេអេរ៉ង់ និងការបញ្ចប់ជម្លោះ ទោះបីជាគ្មានកិច្ចព្រមព្រៀងក៏ដោយ។

ការលើកឡើងទាំងនេះបានគូសបញ្ជាក់ពីការផ្លាស់ប្ដូរ និងសេចក្តីថ្លែងការណ៍មិនទៀងទាត់ និងពេលខ្លះផ្ទុយគ្នាពីទីក្រុងវ៉ាស៊ីនតោន អំពីរបៀប និងពេលណាបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទីប្រាំរបស់ខ្លួន។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារថា៖ «អាមេរិកនឹងចាកចេញឆាប់ៗនេះ» ដោយនិយាយថា ការចាកចេញអាចកើតឡើង «ក្នុងពេលប្រហែលពីរសប្តាហ៍ ឬបីសប្តាហ៍»។ លោកបន្ថែមថា «អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងទេ»។

លោក Rubio បាននិយាយថា មានលទ្ធភាពសម្រាប់ជំនួបរវាងភាគីទាំងពីរ «នៅចំណុចណាមួយ» ហើយអាមេរិកអាច «មើលឃើញផ្លូវបញ្ចប់»។ ពីមុន ទីក្រុងវ៉ាស៊ីនតោនបានគំរាមថា នឹងបង្កើនប្រតិបត្តិការ បើទីក្រុងតេអេរ៉ង់មិនទទួលយកក្របខណ្ឌបទឈប់បាញ់ ១៥ចំណុចរបស់អាមេរិក ដែលមានការទាមទារស្នូលថា អ៊ីរ៉ង់ត្រូវប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ហើយបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង។

យ៉ាងណាក៏ដោយ ការវាយប្រហារនៅតែបន្តទៅវិញទៅមករវាងភាគីជម្លោះនៅព្រឹកថ្ងៃពុធ (១ មេសា) នេះ ដោយយានដ្រូនបានវាយប្រហារធុងប្រេងឥន្ធនៈនៅអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត ដែលបណ្តាលឱ្យមានអគ្គិភ័យដ៏ធំមួយ ហើយអាជ្ញាធរនៅបារ៉ែន បានរាយការណ៍ពីអគ្គិភ័យនៅទីតាំងក្រុមហ៊ុនមួយ ពីការវាយប្រហាររបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm