និស្សិតស៊ែរប៊ីនិងក្រុមបាតុករ ប៉ះទង្គិចជាមួយនគរបាល ជុំវិញការចុះឆែកឆេរសាកលវិទ្យាល័យប៊ែលក្រាដ

2026/04/01 10:05:48 pm        74

និស្សិតស៊ែរប៊ីរាប់រយនាក់ បានប៉ះទង្គិចយ៉ាងហិង្សាជាមួយនគរបាល កាលពីថ្ងៃអង្គារ (៣១ មីនា) ក្នុងអំឡុងពេលនៃបាតុកម្មប្រឆាំងនឹងការឆែកឆេររបស់នគរបាល នៅការិយាល័យសាកលវិទ្យាល័យប៊ែលក្រាដ ដែលបានបង្កឱ្យមានភាពតានតឹងរវាងអាជ្ញាធរ និងសកម្មជនប្រឆាំងរដ្ឋាភិបាល ខណៈភាពតានតឹងបែបនេះបានផ្ទុះឡើងជាប្រចាំអស់រយៈពេលជាងមួយឆ្នាំមកហើយ។

យោងតាមសាក្សីរបស់សារព័ត៌មានរ៉យទ័រ ហ្វូងមនុស្សនៅកណ្តាលទីក្រុងប៊ែលក្រាដ បានប៉ះទង្គិចគ្នាមួយសន្ទុះជាមួយមន្រ្តីនគរបាល ដែលបានប្រើដំបងដើម្បីបំបែកក្រុមបាតុករ ហើយអ្នកតវ៉ាស្រែកពាក្យជេរប្រមាថយ៉ាងខឹងសម្បារ។ នគរបាលបាននិយាយថា ការចុះឆែកឆេរនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតលើការស្លាប់របស់និស្សិតស្រីវ័យ ២៥ឆ្នាំម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីធ្លាក់ពីលើបង្អួចនៅក្នុងអគារមហាវិទ្យាល័យក្បែរនោះ។

ក្រោយមក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលក្រាដ បានប្រាប់ហ្វូងអ្នកតវ៉ាថា នគរបាលបានចូលទៅក្នុងអគារដោយគ្មានការពន្យល់ផ្នែកច្បាប់ត្រឹមត្រូវ ដើម្បីឆែកឆេរឯកសារ ហើយបានរឹបអូសកុំព្យូទ័រជាច្រើន។ លោក Dragan Vasiljevic នាយនគរបាលស៊ែរប៊ី បាននិយាយថា មន្ត្រីទាំងនោះកំពុងធ្វើសកម្មភាពតាមដីការបស់តុលាការ នៅពេលពួកគេបានចូលទៅក្នុងការិយាល័យសាកលវិទ្យាល័យ ដើម្បីស្វែងរកភស្តុតាងទាក់ទងនឹងការស្លាប់របស់និស្សិតរូបនេះ។

ភាពតានតឹងក្នុងស្រុករបស់ប្រទេសស៊ែរប៊ី បាននិងកំពុងកើតមានអស់មួយរយៈមកហើយ។ ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានរីករាលដាលពាសពេញប្រទេសស៊ែរប៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤មក ពោលគឺមួយខែបន្ទាប់ពីមនុស្ស ១៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់បាក់រលំដំបូលស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុង Novi Sad ភាគខាងជើងស៊ែរប៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm