សម្តេច ប៉ាប Leo ជំរុញលោក Trump ឲ្យស្វែងរក «ផ្លូវចេញ» ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់

2026/04/01 10:54:00 pm        203

សម្តេច ប៉ាប ឡេអូ (Pope Leo) កាលពីថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ស្វែងរក «ផ្លូវចេញ» ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលជាការអំពាវនាវដោយផ្ទាល់ដ៏កម្រមួយពីសម្តេចសង្ឃកាតូលិក ខណៈដែលជម្លោះក្នុងតំបន់កំពុងរីករាលដាល។

សម្តេច Leo ដែលជាសម្តេចប៉ាបដំបូងមកពីសហរដ្ឋអាមេរិក បានមានបន្ទូលថា៖ «ខ្ញុំត្រូវបានគេប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Trump ថ្មីៗនេះ បាននិយាយថា លោកចង់បញ្ចប់សង្គ្រាម»។ សម្តេច ប៉ាប បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅនិវេសនដ្ឋានរបស់ព្រះអង្គ នៅទីក្រុង Castel Gandolfo ជិតទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា៖ «សង្ឃឹមថា លោកកំពុងស្វែងរកផ្លូវចេញ។ សង្ឃឹមថា លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយបរិមាណអំពើហិង្សា»។

សម្តេច ប៉ាប ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលប្រើប្រាស់ពាក្យពេចន៍ដោយប្រុងប្រយ័ត្ន កម្រធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំជាតិណាស់ ប៉ុន្តែព្រះអង្គបានបង្កើនការរិះគន់ ចំពោះសង្គ្រាមអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាក់ស្ដែង កាលថ្ងៃទី២៩ ខែមីនា ជាការកត់សម្គាល់ដ៏ខ្លាំងខុសពីធម្មតា សម្តេច ប៉ាប បានមានបន្ទូលថា ព្រះជាម្ចាស់បដិសេធការអធិដ្ឋានរបស់បណ្ដាមេដឹកនាំដែលចាប់ផ្តើមសង្គ្រាម និងមាន «ដៃប្រឡាក់ដោយឈាម»។

គួរបញ្ជាក់ថា ជម្លោះអ៊ីរ៉ង់រយៈពេល ១ខែ ដែលបានចាប់ផ្តើមដោយការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរីករាលដាលពាសពេញតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm