វិមាន​ក្រឹម​ឡាំង​ពិចារណា​លើ​លក្ខខណ្ឌ​សម្រាប់​ជំនួប​រវាង​ថ្នាក់ដឹកនាំ​លោក Putin និង​លោក​ Zelensky

2022/04/01 06:04:16 pm        836

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​មិន​មាន​ពេល​វេលា​ច្បាស់លាស់​សម្រាប់​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky នោះ​ទេ ប៉ុន្តែ​មុន​ពេល​ដែល​ជំនួប​អាច​ធ្វើ​ទៅ​បាន​កិច្ចព្រមព្រៀង​ទាំងអស់​ រវាង​ប្រទេស​ទាំង​ពីរ​ត្រូវតែ​ត្រូវ​បាន​បញ្ចប់​។

កិច្ចពិភាក្សា​រវាង​គណៈ​ប្រតិភូ​ក្រុង​មូស្គូ និង​ក្រុង​គី​វ​កំពុង​បន្ត​ស្រប​ពេល​មាន​ជម្លោះ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក ​Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ក្នុង​រឿង​នេះ​ទេ​។ យើង​ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​រួច​មក​ហើយ​ថា ​កិច្ចប្រជុំ​នៅ​កម្រិត​ខ្ពស់​បំផុត​ត្រូវតែ​កើតឡើង​ មុន​ការ​សម្រេច​បញ្ចប់​ការងារ​លើ​កិច្ចព្រមព្រៀង ការ​យល់ព្រម និង​ការ​ចាប់ផ្ដើម​នៃ​លក្ខខណ្ឌ​ទាំងនេះ​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់។​ ខ្ញុំ​នឹង​មិន​កំណត់​ពេលវេលា​ច្បាស់លាស់​ណាមួយ​ទេ​។

នៅ​ដើម​សប្ដាហ៍​នេះ ប្រទេស​ទួរគី​ដែល​បាន​បដិសេធ​មិន​ព្រម​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ ជុំវិញប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រៀប​ចំ​ការចរចា​រវាង​គណៈប្រតិភូ​ក្រុង​មូស្គូ និង​ក្រុង​គី​វ​។ បន្ទាប់ពី​កិច្ចចរចា អ្នកចរចា​ជាន់ខ្ពស់​របស់​រុស្ស៊ី​លោក Vladimir Medinsky បាន​ប្រកាស​ថា អ៊ុយ​ក្រែ​ន​បាន​បង្ហាញ​សំណើ​ជា​លាយលក្ខណ៍អក្សរ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង ​ដែល​អាច​កើតមាន​រវាង​ប្រជាជាតិ​ទាំងពីរ ដែល​រួមមាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បោះបង់​សមាជិកភាព​នៅ​សម្ព័ន្ធ​យោធា​ណា​តូ និង​អាវុធ​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        387
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm