ប្រធានាធិបតីស្តីទីស៊ីរី លោក Ahmed al-Sharaa បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស៊ីរី នឹងនៅឲ្យ ឆ្ងាយពីជម្លោះណាមួយ ប្រសិនបើខ្លួនមិនត្រូវបានកំណត់គោលដៅដោយផ្ទាល់ ដោយសង្កត់ធ្ងន់លើការផ្តោតអារម្មណ៍របស់ប្រទេសនេះទៅលើការស្តារឡើងវិញ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ។
លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ Chatham House ក្នុងទីក្រុងឡុងដ៍ថា៖«គ្មាននរណាម្នាក់ត្រៀមខ្លួនចូលរួមក្នុងសង្គ្រាមទេ ហើយយើងនឹងមិនចូលរួមក្នុងសង្គ្រាមនោះទេ ប្រសិនបើយើងមិនបានទទួលរងនូវការឈ្លានពាន ហើយយើងមិនមានដំណោះស្រាយការទូត»។

លោក Al-Sharaa បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាល នៅតែធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋដែលផ្លាស់ទីលំនៅ។
លោកបានលើកឡើងថា៖«យើងមានសង្គ្រាមគ្រប់គ្រាន់ហើយ។ យើងបានចំណាយប្រាក់យ៉ាងច្រើន។ យើងមិនទាន់ត្រៀមខ្លួនសម្រាប់បទពិសោធសង្គ្រាមមួយផ្សេងទៀតទេ»។ «អ្នកដែលធ្លាប់ធ្វើសង្គ្រាមពិតជាដឹងពីតម្លៃនៃសន្តិភាពយ៉ាងច្បាស់»៕
