ក្រសួងទេសចរណ៍ និង UNDP ចាប់គ្នាលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

2026/04/01 11:40:43 pm        120

ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្ថុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។

ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍ នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននឹងកំពុងធ្វើសកម្មភាពបំរើឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឱ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ) ក្នុងវត្ថុបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែមួយដង ដោយពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងចំណោមប្រតិបត្តិករទេសចរណ៍ទាំងឡាយ។ ក្រោមពាក្យស្លោក «ទន្លេសម្រាប់ទេសចរណ៍ ទេសចរណ៍សម្រាប់ប្រជាជន ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក» យុទ្ធនាការនេះសបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងសុខភាពទន្លេ និងសុខុមាលភាពរបស់សហគមន៍ដែលពឹងផ្អែកជាប្រចាំលើទន្លេ រួមមាន៖

• ទន្លេសម្រាប់ទេសចរណ៍៖ ទន្លេផ្តល់នូវសម្រស់ធម្មជាតិ និងតម្លៃវប្បធម៌ដែលជំរុញវិស័យទេសចរណ៍

• ទេសចរណ៍សម្រាប់ប្រជាជន៖ ទេសចរណ៍បង្កើតការងារ ប្រាក់ចំណូល និងឱកាសសម្រាប់សហគមន៍មូលដ្ឋាន។ 

• ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក៖ សហគមន៍ និងប្រតិបត្តិករទេសចរណ៍ការពារទន្លេតាមរយៈការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការការពារការបំពុលដោយប្លាស្ទិក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វិស័យទេសចរណ៍ថាជា «មាសបៃតង» ដែលជាចលករសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការអភិវឌ្ឍជាតិ។ នៅឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៦,៧ លាននាក់ លើសពីគោលដៅស្តារឡើងវិញមុនកូវីដ-១៩ នៅឆ្នាំ២០២៥។ ទោះបីជាមានបញ្ហាប្រឈមនៅតាមព្រំដែនក្នុងឆ្នាំ ២០២៥ ក៏ដោយក៏វិស័យនេះនៅតែមានភាពធន់ដដែល ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៦ លាននាក់ និងអ្នកដំណើរក្នុងស្រុកចំនួន ២,៥លាននាក់។ ទោះជាយ៉ាងនេះក្តី ទេសចរណ៍តាមដងទន្លេប្រឈមមុខនឹងការគំរាមកំហែងជាបន្ទាន់ រួមទាំងការបំពុលប្លាស្ទិក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់មានកម្រិតនៅលើទូកទេសចរណ៍ និងទម្លាប់នៃការចោលសំរាមជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជា និងធានាដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។

លោក Shakeel Ahmad តំណាងរងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) មានប្រសាសន៍ថា ៖ «ការដោះស្រាយការបំពុលប្លាស្ទិកទាមទារភាពជាដៃគូរឹងមាំ និងនិរន្តរភាព។ តាមរយៈយុទ្ធនាការនេះ យូអិនឌីភី និងក្រសួងទេសចរណ៍ កំពុងធ្វើការរួមគ្នាដោយមានការគាំទ្រពីមូលនិធិកូកា-កូឡា ដើម្បីដោះស្រាយកាកសំណល់ប្លា  ស្ទិកក្នុងវិស័យទេសចរណ៍ និងប្រែក្លាយគោលការណ៍និរន្តរភាពទៅជាការអនុវត្តតែម្តង។ កិច្ចសហការជាមួយវិស័យឯកជន រួមទាំងការជួយគាំទ្រពីមូលនិធិកូកា-កូឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងឆ្ពោះទៅចក្ខុវិស័យ «គ្មានប្លាស្ទិក» សម្រាប់កម្ពុជា។ យូអិនឌីភី នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាដើម្បីកាត់បន្ថយការលេចធ្លាយប្លាស្ទិក ការពង្រឹងប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់វិធីសាស្រ្ត ៤Rs»។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ៖ «នៅរាជធានីភ្នំពេញ បរិមាណសំរាមសំណល់រឹងមានប្រមាណជា ៤.២០០តោន ក្នុង១ថ្ងៃ ដែលក្នុងនោះ ប្រមាណជា ៦៥% ជាសំរាមសើម ២០% ជាប្លាស្ទិក និង១០% ទៀតជាសំណល់រឹង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ព្រមទាំងអង្គភាពរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាផងដែរ»។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា ៖ «ទន្លេកម្ពុជា គឺមិនត្រឹមតែជាសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដង្ហើមសម្រាប់ទេសចរណ៍ និងសហគមន៍របស់កម្ពុជាផងដែរ។ ការការពារពួកគេពីការបំពុលប្លាស្ទិក មានន័យថាការពារអនាគតរបស់យើងទាំងអស់គ្នា។ តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកវិធីសាស្រ្ត ៤Rs ហើយធ្វើការរួមគ្នាដើម្បីជំរុញការកាត់បន្ថយប្លាស្ទិកក្នុង   វិស័យបដិសណ្ឋារកិច្ច និងធានាឱ្យទន្លេរបស់យើងបន្តស្អាត និងទាក់ទាញ តជំនាន់ទៅទៀត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm