អ៊ីរ៉ង់បានចំណាយប្រាក់ជិត ១ សែនកោដិលានដុល្លារ លើកម្មវិធីយោធារបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិដែលចាក់ផ្សាយតាមទូរទស្សន៍អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីនូវការអះអាងរបស់លោកថា ទីក្រុងតេអេរ៉ង់ កំពុងព្យាយាមបំផ្លាញអ៊ីស្រាអែលដោយចេតនា «ដណ្តើមយកមជ្ឈិមបូព៌ា និងគំរាមកំហែងដល់ពិភពលោកទាំងមូល»។ យោងតាមលោក ណេតាន់យ៉ាហ៊ូ ទីក្រុងតេអេរ៉ង់ បានលះបង់ធនធានយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈពេលដែលកំពុងយកឈ្នះលើទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា៖«ឥឡូវនេះ ខ្ញុំចង់ប្រាប់អ្នកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងអស់នេះ បានធ្វើឲ្យអ៊ីរ៉ង់ចំណាយប្រាក់ជិតមួយសែនកោដិដុល្លារ។ ហើយឥឡូវនេះ យើងអាចនិយាយបានថា ប្រាក់មួយសែនកោដិដុល្លារនេះ បានបាត់បង់អស់ទៅហើយ»៕
