លោក TRUMP និយាយថា លោកនឹងមិនស្តារការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រហ័រមូសឡើងវិញទេ

2026/04/02 12:04:58 am        53

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា សហរដ្ឋអាមេរិក មិនមានគម្រោងធ្វើឲ្យការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រហ័រមូស មានប្រក្រតីភាពឡើងវិញទេ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «យើងនឹងចាកចេញឆាប់ៗនេះ។ ហើយប្រសិនបើបារាំង ឬប្រទេសផ្សេងទៀត ចង់បានប្រេង ឬឧស្ម័ន ពួកគេ នឹងត្រូវឆ្លងកាត់តាមច្រកសមុទ្រហ័រមូស ហើយពួកគេនឹងអាចការពារខ្លួនឯងបាន។ តាមពិតទៅ ខ្ញុំគិតថា វានឹងមានសុវត្ថិភាពណាស់ ប៉ុន្តែយើងមិនមានអ្វីពាក់ព័ន្ធនឹងរឿងនោះទេ»។ 

លោក ត្រាំ បានបន្ថែមថា៖«អ្វីដែលកើតឡើងនៅក្នុងច្រកសមុទ្រ យើងនឹងមិនមានអ្វីពាក់ព័ន្ធនឹងច្រក   សមុទ្រនេះទេ ពីព្រោះប្រទេសទាំងនេះ ដូចជាចិន នឹងឆ្លងកាត់ ហើយពួកគេនឹងដាក់ប្រេងចូលនៅក្នុង នាវាដ៏ស្រស់ស្អាតរបស់ពួកគេ ហើយពួកគេនឹងចាកចេញ ហើយពួកគេ នឹងថែរក្សាខ្លួនឯង។ គ្មានហេតុផលណាមួយសម្រាប់យើងពាក់ព័ន្ធនឹងកិច្ចការនេះទេ»។  

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត។

អាជ្ញាធរអ៊ីរ៉ង់ក៏បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។ ក្នុងអំឡុងពេលជម្លោះ នាវាដឹកប្រេងជាច្រើនគ្រឿង ត្រូវបានវាយប្រហារ ដោយសារតែឆ្លងកាត់ច្រកសមុទ្រនេះ ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់។ នៅថ្ងៃទី ២៥ ខែមីនា រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានប្រកាសថា អ៊ីរ៉ង់បានអនុញ្ញាតឲ្យប្រទេសជាមិត្ត រួមទាំងរុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ ចិន និងប៉ាគីស្ថាន ឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm