រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវឲ្យប្រទេសនានានៅសមុទ្រកាសព្យែនមានជំហររឹងមាំលើការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅរបស់អ៊ីរ៉ង់ នៅតំបន់ឆ្នេរសមុទ្រកាស ព្យែន។
ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោក Araghchi ជាមួយសមភាគីអាស៊ែរបៃហ្សង់របស់ខ្លួនគឺលោក Jeyhun Bayramov ដែលក្នុងនោះ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ «បាននិយាយអំពីអំពើឃោរឃៅដែលកំពុងបន្តដោយពួកឈ្លានពាន ជាពិសេសរបប ជ្វីហ្វដែលមានគោលបំណងបង្កើនទំហំនៃសង្គ្រាម និងបានអំពាវនាវឲ្យបណ្តាប្រទេសនៅសមុទ្រកាស ព្យែន មានជំហរច្បាស់លាស់ និងរឹងមាំចំពោះការវាយប្រហារថ្មីៗនេះ លើតំបន់ឆ្នេរមួយចំនួននៃសមុទ្រ នេះ »។

នៅថ្ងៃទី ៣០ ខែមីនា កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាកាសរបស់ប្រទេសនេះ បានធ្វើការវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ដែលឈរជើងនៅជិតឆ្នេរសមុទ្រសមុទ្រកាសព្យែន។ នៅថ្ងៃទី ១៨ ខែមីនា យោធាអ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកអ៊ីរ៉ង់មួយ នៅក្នុងទីក្រុង Bandar Anzali ដែលជាកំពង់ផែសមុទ្រកាសព្យែនធំបំផុតរបស់ ទីក្រុងតេអេរ៉ង៕
