មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានផ្ញើសារទៅកាន់មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem ដោយសន្យាបន្តគាំទ្រការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ នៅព្រឹកថ្ងៃពុធនេះ។
នៅក្នុងសាររបស់លោក មេដឹកនាំកំពូលអ៊ីរ៉ង់ ក៏បានកោតសរសើរចំពោះការចូលរួមរំលែកទុក្ខ និងការអាណិតអាសូររបស់លោក Qassem ចំពោះ «ការស្លាប់របស់ឪពុកលោក គឺអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
លោក Khamenei បាននិយាយថា ភាពរឹងមាំ និងការតស៊ូប្រឆាំងនឹង «សត្រូវដ៏រឹងរូសបំផុត» របស់ពិភពមូស្លីម គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាលក្ខណៈសំខាន់បំផុតរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់។
លោកបានសរសើរមេដឹកនាំក្រុមហេសបូឡាដែលបានស្លាប់ទៅហើយ ចំពោះការតស៊ូ ភាពក្លាហាន និងការលះបង់របស់ពួកគេ។
លោក Khamenei បាននិយាយថា លោកមានទំនុកចិត្តលើសុភវិនិច្ឆ័យ ភាពវៃឆ្លាត និងភាពក្លាហានរបស់លោក Qassem ដើម្បីរារាំងផែនការរបស់អ៊ីស្រាអែល និងស្តារកិត្តិយស និងវិបុលភាពឡើងវិញដល់ប្រជាជនលីបង់៕

