ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងតេអេរ៉ង់ លោក Alexey Dedov បាននិយាយថា ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ នៅតែបន្ត ទោះបីជាមានការធានាទាំងអស់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។

ដោយធ្វើអត្ថាធិប្បាយអំពីរបាយការណ៍ដែលថា គ្រាប់ផ្លោងបានវាយប្រហារនៅជិតម៉ាស៊ីនរ៉េអាក់ទ័ររបស់រោងចក្រនេះ អ្នកការទូតរូបនេះ បានចង្អុលបង្ហាញថា ឧប្បត្តិហេតុបែបនេះចំនួនបី បានកើតឡើង។ លោក Dedov បានប្រាប់សារព័ត៌មាន RTVIថា៖ «ជាអកុសល ទោះបីជាមានការធានាទាំងអស់ពីអាជ្ញាធរអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិកក៏ដោយ ការវាយប្រហារនៅតែបន្តវាយប្រហារតំបន់ក្បែររ៉េអាក់ទ័រលេខ 1 នៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr។ មីស៊ីលបានធ្លាក់ នៅចម្ងាយ ២០០, ២៥០ និង ៤៥០ម៉ែត្រ ពីម៉ាស៊ីនរ៉េអាក់ទ័រនោះ»។
បេសកជនរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖ «រឿងដែលត្រូវយល់ គឺថា ប្រសិនបើរោងចក្រ Bushehr នេះ ត្រូវរងការវាយប្រហារណាមួយនោះ វានឹងនាំឲ្យមានផលវិបាកមនុស្សធម៌ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការវាយប្រហារលើរោងចក្រថាមពលបែប កំពុងលេងជាមួយភ្លើងយ៉ាងពិតប្រាកដ»៕
