មន្ត្រីប៉ាគីស្ថានពីររូប បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលប៉ាគីស្ថាន និងតាលីបង់អាហ្វហ្គានីស្ថានបានបន្តការចរចា នៅក្នុងប្រទេសចិន ដែលកំពុងសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីសម្រេចបានបទឈប់បាញ់ដ៏យូរអង្វែងមួយ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងមួយខែ។
មនុស្សទីបីម្នាក់ ដែលស្ថិតក្នុងស្ថានភាពដឹងអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសចិន បាននិយាយថា ការចរចានេះ មានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន បានប្រាប់កាសែត AP ថា តំណាងមកពីប្រទេសទាំងពីរ កំពុងជួបប្រជុំគ្នានៅទីក្រុង Urumqi ភាគខាងជើងប្រទេសចិន។
ប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយទេ។
ក្រសួងការបរទេសប៉ាគីស្ថាន មិនបានបញ្ជាក់ ឬបដិសេធការវិវត្តចុងក្រោយបំផុតនោះទេ៕

