ក្រុមឧទ្ទាមហ៊ូធីយេម៉ែននិយាយនៅថ្ងៃពុធនេះថា ពួកគេបានបើកការវាយប្រហារមីស៊ីលលើអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍លើកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យយោធាក្រុមឧទ្ទាមហ៊ូធីលោក Yahya Sarea និយាយថា ពួកគេបានវាយប្រហារដោយមីស៊ីលបាលីស្ទិកលើគោលដៅដ៏រសើបរបស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃសង្រ្គាម “សមរភូមិជីហាដបរិសុទ្ធ” ។
លោកបន្តថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយបងប្អូននៅអ៊ីរ៉ង់ និងនៅលីបង់ ហើយពួកយើងបានសម្រេចគោលដៅរបស់ខ្លួន ។
លោក Sarea និយាយទៀតថា កងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ដោយមានជំនួយពីព្រះអល់ឡោះដ៏មានមហិទ្ធិឫទ្ធិ បានចុះប្រតិបត្តិការយោធាលើកទី ៣ នៅក្នុង“សមរភូមិជីហាដបរិសុទ្ធ” ដោយមានគោលដៅសត្រូវអ៊ីស្រាអែលនៅតំបន់កាន់កាប់ប៉ាឡេស្ទីនភាគខាងត្បូង ។
កងកម្លាំងប្រដាប់អាវុធហ៊ូធីបញ្ជាក់ថា សកម្មភាពរបស់សត្រូវជាមួយនឹងការឈ្លានពានរបស់ពួកគេ ឧក្រិដ្ឋកម្ម និងការវាយប្រហារលើលីបង់ អ៊ីរ៉ង់ អ៊ីរ៉ង់ និងដែនដីប៉ាឡេស្ទីន មានតែធ្វើឲ្យយេម៉ែន ចូលរួមធ្វើសង្រ្គាមប៉ុណ្ណោះ រហូតដល់ការឈ្លានពានទាំងនេះ ត្រូវបានបញ្ចប់ ៕