កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ

2026/04/02 01:45:55 am        137

​នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបទបង្ហាញស្តីពី «ការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា»។ ​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖

​- ត្រូវបញ្ជាក់ឱ្យច្បាស់ថា «ប្រជាជនកម្ពុជាមិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែកម្ពុជាគឺជាប្រទេសរងគ្រោះ ដោយសារឧក្រិដ្ឋជនបរទេសបានលួចជ្រកកោនប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពខុសច្បាប់»។

- គិតចាប់ពីខែមិថុនា រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើស Online Scams យ៉ាងហោចណាស់ ២០០ករណី នៅទីតាំងប្រមាណ ២ ៥០០កន្លែង។ ជាលទ្ធផល ជនបរទេសពាក់ព័ន្ធប្រមាណ ២១ម៉ឺននាក់ បានចាកចេញពីកម្ពុជា និង ៨ ០០០នាក់ ត្រូវបានបណ្តេញចេញតាមនីតិវិធីច្បាប់។

- ​បទបង្ហាញនេះផ្តល់ទិន្នន័យសំខាន់សម្រាប់ព្រឹទ្ធសភា ក្នុងការពិនិត្យ និងផ្តល់យោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីក្លាយជាអាវុធគតិយុត្តដ៏រឹងមាំក្នុងការផ្ដន្ទាទោសរាល់មេខ្លោង និងអ្នកពាក់ព័ន្ធ។

-អំពាវនាវឱ្យមានការបន្តពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ (ជាពិសេសជាមួយ FBI UNODC បណ្តាប្រទេសមេគង្គ-ឡាងឆាងLMC និងដៃគូអន្តរជាតិ) និងជំរុញការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងពីល្បិចកលបោកប្រាស់ ដែលវិវត្តលឿន និងថ្មីៗ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត ឱ្យសមាជិកព្រឹទ្ធសភា និងរដ្ឋសភា យកចិត្តទុកដាក់បញ្ហាជីវភាពរស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយតាមដាន ផ្តល់ព័ត៌មានដល់អាជ្ញាធរដើម្បីបោសសម្អាតបទល្មើសឆបោកនេះ។ ​ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងការគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា នឹងទទួលបានជោគជ័យក្នុងការលុបបបំបាត់បទល្មើសឆបោកបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm