រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បាននិយាយកាលពីថ្ងៃអង្គារ ខណៈពេលដែលលោកបានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត កាតា និងបារ៉ែនថា ចក្រភពអង់គ្លេសមានគម្រោងបញ្ជូនប្រព័ន្ធការពារដែនអាកាស និងកងទ័ពបន្ថែម ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅមជ្ឈិមបូព៌ា ខណៈដែលការវាយប្រហាររបស់អ៊ីរ៉ង់ នៅតែបន្ត។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយថា លោក Healey បានជួបពិភាក្សាជាមួយសម្ព័ន្ធមិត្ត ដែលពួកគេបានពិភាក្សាអំពីច្រកសមុទ្រហ័រមូស និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងចក្រភពអង់គ្លេស និងឈូងសមុទ្រលើសន្តិសុខក្នុងតំបន់។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងដាក់ពង្រាយ Sky Sabre ដែលជាប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដី ដែលប្រើប្រាស់ដោយកងទ័ពអង់គ្លេស នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូ ឌីត។
លោក Healey បានប្រកាសថា ការដាក់ពង្រាយយន្តហោះចម្បាំង Typhoon របស់អង់គ្លេស នៅក្នុងប្រទេសកាតា ជាកន្លែងដែលចក្រភពអង់គ្លេសដំណើរការកងអនុសេនាធំរួមគ្នាជាមួយកាតា នឹងត្រូវបាន ពង្រីក៕
