សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា មនុស្ស ១៤នាក់ ក្នុងនោះមានក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ បានរងរបួស ក្នុងអំឡុងពេលវាយប្រហារដោយមីស៊ីលដែលយោធាបានស្តីបន្ទោសទៅលើអ៊ីរ៉ង់ ហើយនគរបាលបានអះអាងថា បានបង្កការខូចខាតនៅកន្លែងជាច្រើន។
យោធាបាននិយាយថា ខ្លួនបាន «កំណត់អត្តសញ្ញាណមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ទឹកដីនៃរដ្ឋអ៊ីស្រាអែល» ជាលើកដំបូងក្នុងរយៈពេលប្រហែល ២០ម៉ោង ដោយមានសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង នៅទូទាំងភាគកណ្តាលអ៊ីស្រាអែល។

ការព្រមានមួយទៀតអំពីការបាញ់មីស៊ីលចូលមក បានកើតឡើងតិចជាងមួយម៉ោងក្រោយមក ដែលជំរុញឲ្យមានការជូនដំណឹងនៅទូទាំងតំបន់ធំៗនៃភាគខាងជើង និងកណ្តាលអ៊ីស្រាអែល។ នេះបើយោងតាមបញ្ជាការដ្ឋានការពារពលរដ្ឋរបស់កងទ័ព។
សេវាសង្គ្រោះបន្ទាន់ Magen David Adom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ក្រុមសង្គ្រោះបន្ទាន់ និងគ្រូពេទ្យសង្គ្រោះបន្ទាន់កំ ពុងផ្តល់ការព្យាបាល និងជម្លៀសទៅកាន់មន្ទីរពេទ្យ ដោយមានអ្នកស្លាប់ និងរបួសចំនួន ១៤នាក់ ក្នុងនោះមានក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាមួយនឹងរបួសដោយសារគ្រាប់បែក៕
