ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តបញ្ជូនកងកម្លាំនងយោធា ដើម្បីធានាសុវត្ថិភាពស្តុកអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ វានឹងក្លាយជាប្រតិបត្តិការដ៏ស្មុកស្មាញ ហានិភ័យ និងយូរអង្វែង ដែលពោរពេញទៅដោយគ្រោះថ្នាក់វិទ្យុសកម្ម និងគីមី។ នេះបើយោងតាមអ្នកជំនាញ និងអតីតមន្ត្រីរដ្ឋាភិបាល។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ហេតុផលផ្លាស់ប្តូរសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែបាននិយាយជាប់លាប់ថា គោលបំណងចម្បង គឺធានាថា ប្រទេសនេះនឹង «មិនមានអាវុធនុយក្លេអ៊ែរ»។ អ្វីដែលមិនសូវច្បាស់នោះគឺថាតើលោកសុខចិត្តទៅរឹបអូសសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ដោយសារហានិភ័យនៃការបញ្ចូលកងកម្លាំងដែលបានទទួលការបណ្តុះបណ្តាលពិសេសរហូតដល់១,000 នាក់ ចូលទៅក្នុងតំបន់សង្គ្រាម ដើម្បីរឹបអូសយកឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូនោះ ជម្រើសមួយទៀត គឺការចរចាពីដំណោះស្រាយជាមួយអ៊ីរ៉ង់ ដែលនឹងអនុញ្ញាតឲ្យសម្ភារៈត្រូវបានប្រគល់ និងធានាសុវត្ថិភាពដោយមិនប្រើកម្លាំង។
អ៊ីរ៉ង់មានអ៊ុយរ៉ានីញ៉ូមចំនួន ៤៤០,៩ គីឡូក្រាម (៩៧២ផោន) ដែលត្រូវបានចម្រាញ់រហូតដល់ភាពបរិសុទ្ធ ៦០ភាគរយ ដែលជាជំហានបច្ចេកទេសខ្លីមួយពីកម្រិតដែលអាចផលិតអាវុធបាន គឺភាពសុទ្ធ ៩០ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលជាទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ៕
