ពលរដ្ឋលីបង់ប្រតិកម្មចំពោះសេចក្តីអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល

2026/04/02 02:12:21 am        59

ពាក់ព័ន្ធនឹងសេចក្តីអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បុរសជនជាតិលីបង់ម្នាក់មកពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និយាយថា អ៊ីស្រាអែលមិនអាចរារាំងពលរដ្ឋពីការវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ពួកគេវិញបានឡើយ នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។

លោក Katz និយាយកាលថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែល នឹងបង្កើតតំបន់ទ្រនាប់នៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ ហើយនិងរក្សាការគ្រប់គ្រងតំបន់នោះទាំងស្រុងរហូតដល់ទន្លេ Litani នៅពេលដែលជម្លោះជាមួយក្រុមជីវពលហេសបូឡាបញ្ចប់ ។

លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការវាយតម្លៃថា នៅពេលបញ្ចប់ប្រតិបត្តិការសឹក កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងគ្រប់គ្រងតំបន់នេះរហូតដល់ទន្លេ Litani រួមទាំងស្ពានឆ្លងកាត់ទន្លេ Litani ខណៈកម្ចាត់ឲ្យអស់កងកម្លាំង Radwan ដែលបានជ្រៀតចូលតំបន់នោះ និងបំផ្លាញអាវុធទាំងអស់ដែលរកឃើញនៅទីនោះ ។ កងកម្លាំង Radwan គឺជាអង្គភាពយោធារណបក្រុមហេសបូឡា ។ 

លោកបន្តថា ពលរដ្ឋលីបង់ជាង ៦០ម៉ឺននាក់ ដែលត្រូវបានជម្លៀសចេញទៅកាន់តំបន់ភាគខាងជើងលីបង់ នឹងត្រូវហាមឃាត់ពីការវិលត្រឡប់មកកាន់តំបន់ភាគខាងត្បូងទន្លេ Litani វិញ រហូតដល់ សុវត្ថិភាពពលរដ្ឋរស់នៅតំបន់ភាគខាងជើងអ៊ីស្រាអែលត្រូវបានធានា ។ 

សូមបញ្ជាក់ថា មនុស្សជាង ១លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២ ខែមីនា រហូតមក ពេលដែលក្រុមហេសបូឡា លូកដៃចូលក្នុងជម្លោះតំបន់ជម្ឈិមបូព៌ា ជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm