នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi និយាយថា នៅថ្ងៃពុធនេះ ជប៉ុន និងបារាំង បានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និត ក្នុងការជំរុញឲ្យបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយនិងការបើកឡើងវិញច្រកសមុត្រ Hormuz ដល់នាវាដឹកប្រេង និងនាវាដឹកឧស្ម័ន ។
នៅជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងទីក្រុងតូក្យូ លោកស្រី Takaichi បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល ។
ស្របពេលដែលជម្លោះមជ្ឈិមបូព៌ាឈានដល់សប្តាហ៍ទី ៥ហើយនោះ ជប៉ុន បារាំង និងប្រទេសផ្សេងទៀត កំពុងជួបការលំបាកដោយសារការឡើងថ្លៃថាមពល ។
ជប៉ុនដែលទទួលបានប្រេងប្រហែល ៩០ភាគរយពីតំបន់មជ្ឈិមបូព៌ានោះ បានចាប់ផ្តើមពឹងផ្អែកលើទុនបម្រុងប្រេងរបស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច ។
ថ្លែងជាមួយលោកស្រី Takaichi លោក Macron បាននិយាយថា លោកបានចែករំលែកគោលជំហររបស់លោកស្រី Takaichi លើតម្រូវការស្តាសេរីភាពនាវាចរណ៍នៅក្នុងច្រកសមុទ្រ ។
សូមបញ្ជាក់ថា បារាំងមាននូវកិច្ចប្រជុំជាមួយប្រទេសជាច្រើន ស្របពេលដែលពួកគេព្យាយាមស្វែងរកសំណើសម្រាប់បេសកកម្មបើកឡើងវិញច្រកសមុទ្រនៅពេលដែលជម្លោះបញ្ចប់ ៕