នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃពុធនេះ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់លោក Mojtaba Khamenei បានកោតសរសើរដល់ក្រុមហេសបូឡារបស់លីបង់ និងសន្យាបន្តការគាំទ្រពួកគេ ។
លីបង់បានធ្លាក់ក្នុងសង្រ្គាមតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមមូស្លីមនិកាយស៊ីអ៊ីតហេសបូឡា បើកការវាយប្រហារ ដើម្បីគាំទ្រអ៊ីរ៉ង់ ធ្វើឲ្យមានការឈ្លានពានរបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១.២០០នាក់ នៅលីបង់ និងមនុស្សជាង ១លាននាក់ ជម្លៀសខ្លួន ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍កាលពីខែមុនថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC) បានបង្កើតឡើងវិញមេបញ្ជាការយោធាក្រុមហេសបូឡា ក្រោយពួកគេត្រូវបានវាយប្រហារដោយអ៊ីស្រាអែលកាលពីឆ្នាំ ២០២៤ ។
កងឆ្មាំ IRGC មានការជាប់ពាក់ព័ន្ធយ៉ាងជិតស្និតជាមួយក្រុមហេសបូឡា ចាប់តាំងពីមនុស្សរបស់ពួកគេ បង្កើតក្រុមមួយនេះឡើង នៅតំបន់ជ្រលងភ្នំភាគខាងកើត Bekaa ដើម្បីបង្កើតបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ឆ្នាំ ១៩៧៩ និងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលដែលបានឈ្លានពានលីបង់កាលពីឆ្នាំ ១៩៨២ ៕