ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់

2026/04/02 03:20:59 am        80

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីនិយាយនៅថ្ងៃពុធនេះថា ហ្វីលីពីនបានស្វែងរកច្រកសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនប្រេងត្រូវការខ្លាំង នៅក្នុងជំនួបជាមួយអ៊ីរ៉ង់ ស្របពេលប្រទេសមួយនេះ ប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីស្វែងរកប្រេង ។

តម្លៃប្រេងបានហក់ឡើងខ្ពស់ជាប្រវត្តិសាស្រ្តនៅហ្វីលីពីន ចាប់តាំងពីសម្ព័ន្ធមិត្តសន្ធិសញ្ញាសហរដ្ឋអាមរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងនោះទីក្រុងតេអេរ៉ង់ បានបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz មិនអនុញ្ញាតឲ្យធ្វើនាវាចរណ៍ ចាប់តាំងពីពេលនោះរហូតមក ។

លោកប្រធានាធិបតី Ferdinand Marcos បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នថាមពលជាតិកាលពីសប្តាហ៍មុន ហើយក្រោយមកលោកនិយាយថា គ្មានអ្វីថាមិនមាននៅលើតុនោះទេ ស្របពេលដែលប្រទេសមានពលរដ្ឋរស់នៅ ១១៦លាននាក់មួយនេះ ព្យាយាមឈានដល់តម្រូវការប្រេងរបស់ខ្លួន ។

នៅថ្ងៃពុធនេះដែរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោកស្រី Theresa Lazaro បាននិយាយថា លោកស្រីបានស្វែងរកមធ្យោបាយសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Yousef Esmaeilzadeh ដែលរួមបញ្ចូលរដ្ឋមន្រ្តីថាមពលហ្វីលីពីនផងដែរ ។

លោកស្រីនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ផ្អែកលើសន្ទុះនៃក្រុមពិគ្រោះយោបល់នយោបាយខែវិច្ឆិកា ឆ្នាំ ២០២៥ ពួកយើងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការនៅជួរមុខទាំងអស់ ជាពិសេសកិច្ចសហប្រតិបត្តិការថាមពល ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        291
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        334
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        313

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm