ប្រធានសមាគមពាណិជ្ជករតែអាហ្វ្រិកខាងកើតលោក George Omuga និយាយថា ការបង្អាក់ផ្លូវដឹកជញ្ជូនដោយសារសង្រ្គាមអ៊ីរ៉ង់ បានធ្វើឲ្យតែប្រហែល ៨លានគ.កជាប់តាមឃ្លាំងនៅក្នុងទីក្រុងកំពង់ផែ Mombasa របស់ប្រទេសកេនយ៉ា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ គំរាមកំហែងដល់ប្រាក់ចំណូលនាំចេញ និងប្រាក់ចំណូលរបស់ប្រជាកសិករ ។
លោក Omuga និយាយថា ការខាតបង់ចាប់តាំងពីថ្ងៃទី ១ ខែមីនារហូតមក មានចំនួនប្រហែល ៨លានដុល្លារ ក្នុង ១សប្តាហ៍ ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា តំបន់មជ្ឈិមបូព៌ា ទិញតែប្រហែល ២០-២៥ភាគពីកេនយ៉ា ហើយប៉ាគីស្ថាន ដែលជាប្រទេសជិតខាងអ៊ីរ៉ង់ទិញតែប្រហែល ៤០ភាគរយ ។ ដូច្នេះហើយទីផ្សាររបស់ពួកគេស្មើនឹង ៦៥ភាគរយ ។ បើសិនជាសង្រ្គាមមួយនេះនៅតែបន្ត ផលវិបាកអវិជ្ជមាននឹងកាន់តែធ្ងន់ធ្ងរជាងនេះ ចំពោះពាណិជ្ជកម្មតែ ។
សង្រ្គាមនាំឲ្យបង្អាក់ដល់ការដឹកជញ្ជូនសកល ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនធំៗ បានផ្អាកប្រតិបត្តិការរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab el-Mandeb ដោយបង្វែរផ្លូវធ្វើដំណើររបស់នាវានៅជុំវិញអាហ្វ្រិក ឲ្យនាវានៅតំបន់ឈូងសមុទ្ររកកន្លែងចត ហើយនិងដាក់ចេញនូវការគិតថ្លៃបន្ថែមសម្រាប់គ្រាអាសន្ននៅទូទាំងតំបន់ ។
លោក Omuga និយាយទៀតថា កេនយ៉ានាំចេញតែជាមធ្យមប្រចាំឆ្នាំប្រហែល ១០០លានគ.កទៅកាន់ទីផ្សារក្នុងតំបន់មជ្ឈិមបូព៌ា ។
តៃទៅកាន់ប៉ាគីស្ថាន និងអេហ្ស៊ីប បន្តដំណើរការធម្មតា ប៉ុន្តែត្រូវធ្វើដំណើរតាមផ្លូវឆ្ងាយជាងមុនជុំវិញតំបន់ជ្រោយ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ។
ដោយឡែកមុនពេលសង្រ្គាមអ៊ុយក្រែន រុស្ស៊ីនាំចូលតែកេនយ៉ាទម្ងន់ ២៩លានគ.ក ប៉ុន្តែចាប់តាំងពីសង្រ្គាមផ្ទុះឡើង ការនាំចូលនេះ បានធ្លាក់ចុះមកនៅត្រឹម ៥លានគ.មកប៉ុណ្ណោះ ៕