នៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ប្រធានាធិបតីអ៊ីរ៉ង់បានស្នើសុំសហរដ្ឋអាមេរិកឲ្យមានបទឈប់បាញ់ ។
លោក Trumpនិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា ប៉ុន្តែសហរដ្ឋអាមេរិកនឹងពិចារណាលើការផ្តល់ជូន នៅពេលណាច្រកសមុទ្រ Hormuz បើក សេរី និងច្បាស់លាស់ តែប៉ុណ្ណោះ ។
លោកបានសរសេរថា តិចទៀតពួកយើងនឹងបំផ្លាញអ៊ីរ៉ង់ឲ្យអស់ ដូចដែលពួកគេនិយាយថា វិលត្រលប់ទៅយុគសម័យថ្មវិញ ។
យោងតាមការអះអាងរបស់សេតវិមាន បានឲ្យដឹងថា សេចក្តីប្រកាសនេះ បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោក Trump គ្រោងនឹងធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយស្តីពីអ៊ីរ៉ង់ នៅក្នុងសុន្ទរកថាទៅកាន់ជាតិ ។ សុន្ទរកថានេះ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៩ យប់ ម៉ោងសកល ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើ អ៊ីរ៉ង់នឹងបញ្ជាក់ ឬច្រានចោលអំណះអំណាងរបស់លោក Trumpថា ប្រធានាធិបតីរបបថ្មីរបស់ទីក្រុងតេអេរ៉ង់ បានស្នើសុំបទឈប់បាញ់ ។
គេក៏នៅមិនទាន់ដឹងច្បាស់នោះដែរថាតើសំណើបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក ដូចសារបង្ហោះរបស់លោក Trumpលើកឡើងឬយ៉ាងណា ឬថាតើវាកើតមានតាមរយៈអន្តរការីដូចជាប៉ាគីស្ថាន ។
សូមបញ្ជាក់ថា ភាគីទាំង ២តែងតែនិយាយផ្ទុយគ្នាពីអត្ថិភាព និងស្ថានភាពនៃកិច្ចចរចាសន្តិភាព ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕