អ៊ុយក្រែន-អាមេរិកពិភាក្សាបទឈប់បាញ់នៅថ្ងៃបុណ្យ Easter ដែលស្នើទៅរុស្ស៊ី ខណៈក្រុងមូស្គូចង់បានសន្តិភាពយូរអង្វែង

2026/04/02 04:28:34 pm        131

លោកប្រធានាធិបតី Volodymyr Zelenskyy និងក្រុមមន្ត្រីអ៊ុយក្រែនបានជួបជាមួយក្រុមមន្ត្រីចរចាអាមេរិក តាមទូរសព័ព្ទកាលពីថ្ងៃទី១មេសាសប្ដាហ៍នេះ ដើម្បីពិភាក្សាសំណើរបស់ទីក្រុងគីវសម្រាប់បទឈប់បាញ់នៅថ្ងៃបុណ្យEaster ជាមួយរុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងសន្តិភាពកាន់តែទូលំទូលាយ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយក្នុងសុន្ទរកថាជាវីដេអូមួយលើTelegram របស់លោកថា ការផ្អាកប្រយុទ្ធនៅថ្ងៃបុណ្យ Easter អាចបញ្ជាក់ជាសញ្ញាមួយដល់មនុស្សគ្រប់គ្នាថា ការទូតអាចទទួលបានជោគជ័យ ដោយបន្ថែមថា សញ្ញាខុសៗគ្នា គឺត្រូវការជាចាំបាច់។

បេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner ប្រមុខអង្គការណាតូ លោក Mark Rutte សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Budanov និងមន្ត្រីផ្សេងទៀតបានចូលរួមកិច្ចពិភាក្សាតាមអនឡាញដែលលោក Zelenskyy បានពិពណ៌នាថាមានភាពវិជ្ជមាន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្ស៊ីពុំទទួលយកបទឈប់បាញ់បណ្តោះអាសន្នក្នុងជម្លោះនៅអ៊ុយក្រែនឡើយ ហើយផ្ទុយទៅវិញអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង ខណៈរុស្ស៊ីនៅតែបន្តវាយប្រហារ។

 លោក Zelenskyyបានស្នើឲ្យមានបទឈប់បាញ់នៅថ្ងៃបុណ្យ Easter កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ។ជាការឆ្លើយតប លោក Peskov បាននិយាយថា សំណើរបស់លោក Zelenskyy មិនមែនជាគំនិតផ្តួចផ្តើមច្បាស់លាស់នោះទេ ដោយកត់សម្គាល់ថាមេដឹកនាំអ៊ុយក្រែន គួរតែបន្តការដោះស្រាយសន្តិភាពដ៏យូរអង្វែងជាជាងបទឈប់បាញ់ ព្រោះតម្លៃនៃសន្តិភាពសម្រាប់អ៊ុយក្រែននឹងកើនឡើងតាមពេលវេលា។

លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រុស្ស៊ី សូមបញ្ជាក់ម្តងទៀតថា លោក Zelenskyy ត្រូវតែទទួលខុសត្រូវ និងសម្រេចចិត្តសមស្រប ដើម្បីឲ្យពួកលោកសម្រេចបានសន្តិភាព មិនមែនគ្រាន់តែជាបទឈប់បាញ់នោះទេ។នៅឆ្នាំនេះ បុណ្យ Easter គ្រិស្តអូតូដុក (Orthodox Easter) នឹងត្រូវប្រារព្ធទាំងនៅអ៊ុយក្រែន និងរុស្ស៊ីនៅថ្ងៃទី១២ ខែមេសា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm