FFC នឹងជំរុញការងារចម្បង៣ ដើម្បីបង្កើនការអភិវឌ្ឍបាល់ទាត់ និងជម្រើស​ជាតិ​កម្ពុជា​ខ្លាំង​គ្រប់​កម្រិត

2026/04/02 05:17:03 pm        166

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បាន​បង្ហាញ​ផែន​ការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និង​ជំរុញ​ការ​អភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុ​ង​នោះ​កា​រងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។

ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​កម្ម​វិធី​ «ការ​ធ្វើប​ទ​បង្ហាញ​ស្តីពី​ការ​អភិវឌ្ឍ​បាល់​ទាត់​រយៈ​ពេល​វែង​ ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយ​មាន​ការចូលរួ​មជា​វា​គ្មិន​ពី​អ្នក​ជំនាញ​អន្ដរជាតិ​លោក ​Byer​ Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដា​ក្លិប​ជា​ច្រើន​ផងដែរ។

ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានបង្ហាញទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញ​វិស័យ​បាល់​ទាត់​កម្ពុជា​ឱ្យ​រីកចម្រើនគ្រប់កម្រិត ទាំងផ្នែកបច្ចេកទេស និងគុណផល ដើម្បីអាច​ប្រកួត​ប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាពលើឆាកអន្តរជាតិ។ ទោះបីជាកន្លងមកមហាគ្រួសារបាល់ទាត់កម្ពុជា សម្រេច​បាន​សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល​ជា​លទ្ធផល​ពិសិដ្ឋ​ដែល​សហព័ន្ធ​ចង់បានបំផុត គឺជោគជ័យជាក់ស្តែងក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។

ក្នុង​ស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់អាណត្តិថ្មី ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុង​ការ​ជំរុញ​ការងា​រច​ម្បងចំនួន៣ ដើម្បីឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏​ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំង ទី១-គឺការ​ពង្រឹង​ថ្នាល​បាល់​ទាត់​តាម​បណ្ដា​ខេត្ត​​​ឲ្យ​កាន់តែទូលំទូលាយ ទី២-បង្កើនប្រព័ន្ធប្រកួតឲ្យមានស្ថិរភាព និងទី៣-ការបញ្ជូន​មន្ដ្រី​បច្ចេក​ទេស​ចុះ​ពិនិត្យ វាយតម្លៃ និងយន្ដការជ្រើសរើស​កីឡាករ​ដោយ​ផ្ទាល់​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ឆ្លៀតឱកាសនោះដែរ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍវិស័យបាល់ទាត់ជាតិនេះដែរ ឯកឧត្តម សៅ សុខា ក៏បានជំរុញឲ្យអាណាព្យាបាលចូលរួមជំរុញ លើកទឹកចិត្ត និងបណ្ដុះ​ការ​ស្រលាញ់​បាល់​ទាត់ ​ដល់កុមារចាប់ពីអាយុ ៦ឆ្នាំឡើង ដែលស្របទៅ​នឹង​ផែន​ការ​បណ្ដុះ​កុមារ​លេង​បាល់​ទាត់​ពី​ថ្នាក់​មតេ្ដយ្យ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នា ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់ជាតិប្រកបដោយសុខដុមនីយកម្ម និងការអភិវឌ្ឍ តាមរយៈបាល់ទាត់ ដោយ​មិនរង់ចាំតែនណរម្នាក់ឡើយ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        60
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm