ប្រធានធនាគារ AIIB ប្តេជ្ញាចូលរួមវិនិយោគលើវិស័យថាមពល ដើម្បីឆ្លើយតបតម្រូវការប្រេងឥន្ធនៈនៅកម្ពុជា

2026/04/02 05:17:49 pm        186

ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្តេជ្ញាក្នុងការចូលរួមវិនិយោគលើវិស័យថាមពល នៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ក្នុង រយៈពេលមធ្យម និងវែង។

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងជំនួប ពិភាក្សាការងារជាមួយ លោកជំទាវ Zou Jiayi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះថា ដំណើរទស្សនកិច្ចរបស់លោកជំទាវពិតជាមានសារៈសំខាន់ ក្នុងខណៈពេលដែលកម្ពុជានិង AIIB បាននិងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦-២០៣០ (Country Cooperation Framework - CCF 2026-2030) ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ ប៊ី លានដុល្លារអាម៉េរិក ក្នុងនាមជាសមាជិកស្ថាបនិកនៃ AIIB តាំងពីឆ្នាំ២០១៦ មក។

ជាក់ស្តែងក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩, AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជា តាមរយៈការផ្តល់ ហិរញ្ញប្បទានដែលបត់បែនខ្ពស់ ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជា។បន្ថែមលើនេះក្នុងកាលៈទេសៈដ៏លំបាកនិងមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសលកនាពេលបច្ចុប្បន្ន, ជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងវិបត្តិថ្មីផ្សេងទៀត, កម្ពុជាមានតម្រូវការក្នុងការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែច្រើន ដើម្បីគាំទ្រដល់ការរក្សាលំនឹង និងកំណើន ប្រកបដោយចីរភាព។ ជាមួយគ្នានេះ, កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រម ទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើឱ្យ AIIB ជំរុញការអនុម័តបេក្ខភាព គម្រោងក្នុងឆ្នាំ២០២៦ និងកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានា ទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេង ទៀត ដើម្បីជួយសម្រួលឱ្យកម្រិតសម្បទាននៃហិរញ្ញប្បទានពី AIIB ខ្ពស់ជាងមុន និងអាចទទួលយកបាន ស្របតាមយុទ្ធសាស្ត្រនៃការ គ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។ក្នុងជំនួបនេះ, លោកជំទាវ Zou Jiayi បានលើកឡើងអំពីការប្ដេជ្ញារបស់ AIIB បន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្ត របស់ AIIB។ ក្នុងនោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជា សញ្ញាដ៏រឹងមាំ នៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហ- ប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខា លើគម្រោងអាទិភាព នីមួយៗ តាមឆ្នាំដែលបានគ្រោងទុក។

លោកជំទាវ ជម្រាបជូនបន្ថែមថា ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ក្នុងរយៈ ពេលមធ្យមនិងវែង, AIIB មានការប្តេជ្ញាខ្ពស់ ចូលរួមវិនិយោគលើវិស័យថាមពលនៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដែល AIIB បានបង្កើតឡើង រួមមានដូចជា Climate-Focused Policy-Based Financing ជាដើម។ លោកជំទាវ បានជម្រាបជូនថា AIIB តែងខិតខំកៀរគរហិរញ្ញប្បទានឥតសំណង ពីប្រភពនានាតាមដែលអាចធ្វើបាន ហើយ AIIB ត្រៀមខ្លួន ជានិច្ចក្នុងការពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ឆ្លើយតបវិបត្តិ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm