សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានភស្តុតាងច្បាស់លាស់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងដកកងទ័ពរបស់លោកណាមួយចេញពីទីក្រុងគីវនោះទេ ទោះបីជាមានការសន្យាថា នឹងបន្ថយប្រតិបត្តិការនៅក្នុងតំបន់នោះក៏ដោយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកាសថា រដ្ឋបាលរបស់លោកនឹងចូលដំណើរការក្នុងទុនបម្រុងប្រេង ជាយុទ្ធសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងតម្លៃថាមពល លោក Biden និយាយថា លោកមានការសង្ស័យថា លោក Putin កំពុងមានវិធានការណាមួយក្នុងការកាត់បន្ថយកងទ័ព នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។ រហូតមកដល់ពេលនេះគ្មានភស្តុតាងច្បាស់លាស់ដែលថា លោក Putin កំពុងដកកងទ័ពទាំងអស់ចេញពីទីក្រុងគីវនោះទេ លោកប្រធានាធិបតីនិយាយថា លោកមានការសង្ស័យ ប៉ុន្តែលោកគ្មានភស្តុតាង។
ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជិតរដ្ឋធានីរបស់អ៊ុយក្រែន និងទីក្រុងមួយនៅភាគខាងជើង ខណៈគូសបញ្ជាក់ពីកិច្ចព្រមព្រៀងអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្គ្រាមដ៏ចម្រូងចម្រាសដែលបានធ្វើឡើងនៅក្នុងកិច្ចចរចាជុំថ្មីបង្អស់៕
អត្ថបទ៖ ប៊ុនថន